ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ដោយសាររថយន្ត តាក់ស៊ីឆយ បុកនៅចំការមន

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរ រវាងរថយន្តតាក់សុីឆយ បុកអ្នកជិះម៉ូតូ នៅវេលាម៉ោង ១ និង១៥នាទីយប់ថ្ងៃទី១៨ ធ្នូ ឆ្នាំ២០១៥នេះ តាមបណ្តោយផ្លូវលេខ៤៣២ កែងផ្លូវ១៣៥ ខាងក្រោយវិទ្យាល័យទួលទំពូង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។

តាមសាក្សីឃើញ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បាននិយាយថា រថយន្តបង្កបើកក្នុងទិសដៅ ពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន តាមផ្លូវ៤៣២ ខណៈមក ដល់ចំណុចកើតហេតុ កែងផ្លូវ១៣៥ ក៏បុកនឹងម៉ូតូ ជនរងគ្រោះកំពុងឆ្លងផ្លូវពីត្បូងទៅជើង បណ្តាលអោយបើុងជនរងគ្រោះ បោកផ្ទុបនឹងចិញ្ចើមថ្នល់ ហើយរថយន្តបង្ក បានក្រឡាប់ផ្ងារជើង ។

ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរនេះ អ្នកបើករថយន្តបង្ក បានរងរបួសស្រាល ចំណែកខាងម៉ូតូស្លាប់ម្នាក់ និងម្នាក់រងរបួសធ្ងន់ ។ ភ្លាមៗអ្នករបួសត្រូវប្រជាជនជួយហៅរថយន្តសង្គ្រោះ ដឹកទៅ មន្ទីរពេទ្យ ។ ចំពោះអ្នកបើលរថយន្តបង និងអ្នកស្លាប់ មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកមើល និងបានបញ្ជូនរថយន្ត បង្ក ព្រមទាំងម៉ូតូរងគ្រោះ ទៅអោយ នគរបាលចរាចរជើងគោករាជធានី ភ្នំពេញ ដើម្បីចាត់តាមនិតិវិធីច្បាប់ ៕