ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទជួញដូរ គ្រឿងញៀន ខណៈសមត្ថកិច្ច ត្រួតពិនិត្យ អាវុធជាតិផ្ទុះ

ភ្នំពេញ ៖  ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរគ្រឿងញៀន បន្ទាប់ពីកម្លាំងសមត្ថកិច្ច ចុះធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅផ្លូវលេខ១០១៩ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ដោយមានការដឹកនាំកងកម្លាំងផ្ទាល់ពី លោកអភិបាលរង ថេង ស៊ីថុល សហការជាមួយ ប៉ូលិស កងរាជអាវុធហត្ថ ប្រជាការពារ ជាច្រើននាក់  ចុះត្រួតពិនិត្យអាវុធជាតិ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ១០និង០០នាទី ក៏ប្រទះឃើញជនសង្ស័យម្នាក់ ឈ្មោះ ឡុង វុទ្ធី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ឃាត់ខ្លួនបានភ្លាមៗ ក្នុងនោះដកហូតបានថ្នាំញៀន ចំនួន ២កញ្ចប់ថង់ធំ, ១កូនថង់តូច, អាវុធខ្លី ១ដើម (កាំភ្លើងបាញ់គ្រាប់កាំកង់)។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមក អធិការដ្ឋានខណ្ឌសែនសុខ សាកសួរបន្ថែម ពីការប្រើប្រាស់កាំភ្លើងបាញ់គ្រាប់កង់នោះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕