យន្តហោះ​ទម្លាក់​គ្រាប់​បែក B-52 អាមេរិក​ច្រឡំ​ហោះ​ចូល​កៀក​ដែនដី​ចិន

យន្តហោះ​ទម្លាក់​គ្រាប់​បែក B-52 អាមេរិក​ច្រឡំ​ហោះ​ចូល​កៀក​ដែនដី​ចិន

កាល​ពី​ដើម​សប្ដាហ៍​នេះ យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ធុន​ធំ​អាមេរិក B-52 ដែល​អាច​ផ្ទុក​អាវុធ​គ្រឿង​ផ្ទុះ​ដល់​ទៅ​៣២.០០០​គីឡូក្រាម​នោះ បាន​ច្រឡំ​ហោះ​ចូល​​​ក្នុង​រង្វង់​២​ម៉ាយ​ក្បែរ​កោះ​សិប្បនិម្មិត Cuarteron Reef ​កំពុង​មាន​ជម្លោះ​ដែល​ចិន​អះអាង​ជា​របស់​ខ្លួន​នៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។

 

យន្តហោះ​ទម្លាក់​គ្រាប់​បែក B-52 អាមេរិក​ច្រឡំ​ហោះ​ចូល​កៀក​ដែនដី​ចិន

កោះ​សិប្បនិម្មិត Cuarteron Reef

 

ចិន​ក៏​បាន​ដាក់​បណ្ដឹង​ការទូត​ទៅ​អាមេរិក​អំពី​ឧប្បត្តិហេតុ​នេះ ខណៈ​ដែល​យន្ត​ហោះ​នេះ​ត្រូវ​ហោះ​ក្នុង​រង្វង់​កំណត់​ឆ្ងាយ​ពី​កោះ​១២​ម៉ាយ។ បញ្ហា​នេះ​ជា​រឿង​រសើប ព្រោះ​មហា​អំណាច​ទាំង​ពីរ​នេះ​តែង​ខ្វែង​គំនិត​គ្នា​លើ​ជម្លោះ​ដែន​ដី​ក្នុង​តំបន់​នេះ។

 

Bill Urban មេបញ្ជាការ​កងទ័ព​ជើង​ទឹក និង​ជា​អ្នក​នាំ​ពាក្យ​មន្ទីរ​ប៉ង់តាហ្គោន និយាយ​ថា ជា​ទូទៅ អាមេរិក​មាន​បេសកកម្ម​ហ្វឹកហ្វាត់ B-52 ​នៅ​ក្នុង​តំបន់ តែ​គ្មាន​គម្រោង​ហោះ​ចូល​ក្នុង​រង្វង់​១២​ម៉ាយ​នៃ​ដែន​កោះ​ជម្លោះ​ណា​មួយ​នោះ​ឡើយ។ ឆ្លើយ​តប​នឹង​បណ្ដឹង​ចិន មេបញ្ជាការ​រូប​នេះ​បាន​បញ្ជាក់​ថា “យើង​នឹង​ពិនិត្យ​លើ​ករណី​នេះ”។

 

យន្តហោះ​ទម្លាក់​គ្រាប់​បែក B-52 អាមេរិក​ច្រឡំ​ហោះ​ចូល​កៀក​ដែនដី​ចិន

B-52

 

កាល​ពី​ចុង​ខែ​តុលា នាយក​ចម្បាំង​អាមេរិក USS Lassen បំពាក់​មីស៊ីល​ស្វ័យ​នាំ​ផ្លូវ បាន​ចូល​ក្នុង​រង្វង់​ដែន​កំណត់​១២​ម៉ាយ​នៃ​កោះ

 

Subi Reef ជា​ចេតនា​ប្រជែង​ជា​មួយ​ចិន​ដែល​អះអាង​ថា​ជា​ដែន​ទឹក​របស់​ខ្លួន​នៅ​ទី​នោះ។ ចិន​បាន​ខឹង​សម្បារ​ជា​ខ្លាំង ដោយ​ហៅ​ទង្វើ​នោះ “ពិត​ជា​គ្មាន​ទំនួល​ខុស​ត្រូវ”។

 

ដោយ៖ សុផាត
ប្រភព៖ Reuters