​​ភ្ញាក់ផ្អើល!​ នារី​ម្នាក់​​​ថត​ Selfie​ លើ​យន្តហោះ​ជាប់​រូប​ Alien


​​ភ្ញាក់ផ្អើល!​ នារី​ម្នាក់​​​ថត​ Selfie​ លើ​យន្តហោះ​ជាប់​រូប​ Alien

នារី​​សញ្ជាតិ​រុស្សី​ម្នាក់​ ​បាន​ថត​រូប​ Selfie លើ​យន្តហោះ​ពេល​ធ្វើ​ដំណើរ​ និង​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​​ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នក​លេង​អ៊ីនធឺណិត ដោយសារ​តែ​ក្នុង​រូប​ថត​របស់​នាង មាន​ជាប់​រូប​ Alien នៅ​ខាង​ក្រោយ​ខ្នង។

 

​​ភ្ញាក់ផ្អើល!​ នារី​ម្នាក់​​​ថត​ Selfie​ លើ​យន្តហោះ​ជាប់​រូប​ Alien

 

Olesya Podkorytov ​មក​ពី​ទីក្រុង​ Kurgan ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​រុស្សី បាន​ឲ្យ​ដឹង​ថា ​នាង​បាន​ថត​រូប​​នោះ​ ពេល​ធ្វើ​ដំណើរ​​លើ​យន្តហោះ​ពេល​ទៅ​ធ្វើ​ជំនួញ ហើយ​​នាង​ក៏​បាន​បង្ហោះ​វា​លើ​បណ្ដាញ​សង្គម​ ប៉ុន្តែ​​​ក្រោយ​មក​មិត្តភ័ក្ដិ​របស់​នាង​​​បង្ហាញ​ពី​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​បញ្ចេញ​មតិ ដោយសារ​ក្នុង​រូប​នោះ​ មាន​ជាប់​អ្វី​ចម្លែក​ម្យ៉ាង​នៅ​ខាង​ក្រោយ​កៅអី​របស់​នាង។

 

រីឯ​អ្នក​ខ្លះ​ទៀត បាន​បញ្ចេញ​មតិ​ថា រូប​ភាព​នោះ​មិន​មែន​ជា​ Alien ទេ ប៉ុន្តែ​វា​ជា​ខ្មោច។

 

​​ភ្ញាក់ផ្អើល!​ នារី​ម្នាក់​​​ថត​ Selfie​ លើ​យន្តហោះ​ជាប់​រូប​ Alien

 

រីឯ​លោក​ Viktor Lunev អ្នក​ជំនាញ​អាកាសចរណ៍​ម្នាក់​ បាន​​និយាយ​ថា៖ “ភីឡុត និង​អ្នក​បម្រើ​ការ​លើ​យន្ត​ហោះ​នោះ ពួកគេ​ជឿ​លើ​អប្បិយជំនឿ​​ណាស់ ហើយ​នោះ​ប្រហែល​ជា​ហេតុផល​មួយ ដែល​​ខ្ញុំ​​មិន​អាច​បក​ស្រាយ​បាន។ ក្នុង​បទពិសោធន៍​របស់​ខ្ញុំ ខ្ញុំ​មិន​ដែល​ជួប​ប្រទះ​អ្វី​ចម្លែក​ដូច​នេះ​ទេ”៕

 

-ចុចអាន៖ ម្នាក់អៀរឡង់ ម្នាក់​​ស៊ុយអែត ជួប​គ្នា មុខ​​ដូច​បង​​ប្អូន​ភ្លោះ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror