ធនាគារ​ប្រៃសណីយ៍​បបួល​បុគ្គលិក​២០០​នាក់​រើស​សម្រាម​ចុង​សប្ដាហ៍​

ភ្នំពេញ:     ​ភ្នំពេញ​:​ឆ្លៀត​ថ្ងៃ​សម្រាក​ពី​ការងារ​ចុង​សប្ដាហ៍​នៅ​ព្រឹក​ថ្ងៃទី​១៩​ធ្នូ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​បាន​បបួល​បុគ្គលិក​របស់ខ្លួន​ចំនួន​២០០​នាក់មក​ដើរ​រើស​សម្រាម​សម្អាត​ក្រុង​ដោយ​ចាប់ផ្ដើម​ពី​សួនច្បារ​មុខ​វត្ត​បុ​ទុម​វ​ត្តី​ហើយ​បញ្ចប់​នៅមុខ​ព្រះបរមរាជវាំង ។​

​    ​លោក​ញាណ វីរៈ​ដែលជា​នាយក​ទីផ្សារ និង អភិវឌ្ឍន៍​ផលិតផល​របស់​ធនាគា​រ​បាន​និយាយថា​បុគ្គលិក​ទាំង​២០០​នាក់​នេះ​មកពី​១២​សាខា និង ១​ការិយាល័យ​ក្នុង​រាជធានី​ភ្នំពេញ ។​

​    ​លោក​បាន​ចាត់ទុកថា​នេះ​ជា​ផ្នែក​មួយ​ដើម្បី​លើក​កំពស់​សោភ័ណភាព​ទីក្រុង​ភ្នំពេញ​របស់​យើង​ដែល​កំពុងតែ​ទាកទាញ​ទេសចរណ៍​នោះ ។ លោក​បន្តថា​ទីក្រុង​ដែលមាន​បរិស្ថាន​ស្អាត នឹង​បង្ហាញថា​ប្រជាជន​នៅ​ទីក្រុង​នោះ​មាន​សុខភាព​ល្អ មានការ​រស់នៅ​ប្រកបដោយ​អនាម័យ និង​មាន​សណ្ដាប់ធ្នាប់ ។​

​    ​លោក​ទទួលស្គាល់ថា​នេះ​វា​ជា​ផ្នែក​តូច​មួយ​ដែល​បុគ្គលិក​របស់លោក​រួមចំណែក​តែប៉ុណ្ណោះ​តែបើ​គ្រប់ៗ​គ្នា​ចូលរួម​ម្នាក់​បន្តិចៗ​នោះ​សោភ័ណភាព​ទីក្រុង​នឹង​កាន់តែ​ប្រសើរ​ជាមិនខាន ។​

​    ​នេះ​ជា​លើក​ទី ៣ ហើយ​ដេ​លធ​នាគា​នេះ​ធៃ​វើ​សកម្មភាព​ដើរ​រើស​សម្រាម​បែបនេះ​ដែល ២​លើក​មុន​ធ្វើ​នៅ​តាម​បណ្ដា​ខេត្ត​នានា​ពិសេស​ខេត្ត​នៃ​តំបន់​ទេសចរណ៍ ។​

​    ​លោក​វីរៈ​អះអាងថា​ធនាគារ​របស់លោក​មិន​ត្រឹមតែ​ចូលរួម​ក្នុង​សកម្មភាព​បរិស្ថាន​ប៉ុណ្ណោះទេកន្លងមកបានរួមចំណែកជួយដល់ជនទុរគតតាមរយៈកាកបាទក្រហមកម្ពុជា និង បាន​ចុះទៅ​ជួប​ស្រួ​សុខទុក្ខ​គ្រួសារ​កងទ័ព​ទៀតផង​​ហើយ​នៅពេល​ខាងមុខនេះ​ធនាគារ​នឹង​រៀបចំ​ជួយ​ដល់​សិស្ស​-​និស្សិត​ក្រីក្រ​ដែល​រៀន​ពូកែ​ទៀតផង ។​