ព្រឹកនេះថៃ ស៊ី ខ្មែរទាំង ២នៅអាស៊ីអាគ្នេយ៍

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​ជាមួយ​ថៃ​លើស​ង្វៀន SEA-TV នា​ព្រឹក​ថ្ងៃទី​១៩​ធ្នូ​នេះ​អ្នក​ប្រដា​ល់ក​ម្ពុជា ២ រូប​ត្រូវ​ថៃ​វ៉ៃ​ខ្ចប់​ទាំង ២​តែម្ដង ។​

​    ​ធា នុ​រាជ​ក្លិប​ពោធិ៍​ជ័យ​កីឡា​ដែលមាន​ឈ្មោះ​ដើម​ថា​សូ​យ ភិរម្យ​នោះ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ Rithy Chhaiក្នុង​ប្រភេទ​ទម្ងន់​៦៥ គីឡូក្រាម ។​

​    ​ក្នុងការ​ប្រកួត ៥ ទឹក​នុ​រាជ​សម្រុកចូល​រហូត និង​ប្រើ​សុទ្ធតែ​ស្នៀត​លោត​ទាត់​ផ្កាប់​ចាន​ដែល​មើលទៅ​អស្ចារ្យ​ណាស់​តែ​ បាន​ត្រឹម​ទាត់​ខ្យល់​ប៉ុណ្ណោះ ។​ការ​សម្រុកចូល​របស់​នុ​រាជ​ពេលខ្លះ​ក្លាយទៅជា​កាដូ​ឲ្យ​អ្នក​ប្រដាល់​ថៃ​ ច្រាស​សង​មកវិញ​យ៉ាង​ចាស់ដៃ​ប៉ុណ្ណោះ ។​

​    ​Rithy Chhai ដកថយ​តែ​ការ​វ៉ៃ​ចេញ​របស់គេ​ចំ​គោលដៅ​បានល្អ ។ ចំពោះ​នុ​រាជ​បានត្រឹមតែ​ហើម​មុខ​ប៉ុណ្ណោះ​ហើយ​បន្ទាប់ពី​ប្រកួត​គ្នា ៥ ទឹក​ពេញ​នោះ​ជ័យ​ជំនះបាន​ទៅ​Rithy Chhai ដោយ​ពិន្ទុ​ដាច់​តែម្ដង ។​

​     ​សរ រាជសីហ៍​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ​ត្រូវ​អ្នក​ប្រដាល់​ថៃ Phach Arun បញ្ចប់​មិន​ឲ្យ​តដៃ​បាន​នៅមុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ៣ ។​

     ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ពុំ​ធ្លាប់​ចាញ់​នៅ​ស្រុក​ខ្មែរ​ឡើយ ។ ចាំមើល​អ្នក​ប្រដាល់​កម្ពុជា​រូប​ណា​ទៀត​ដែល​អាច​ តស៊ូ​ជាមួយ Phach Arun បាន ?

​    ​ការជួបគ្នា​រវាង​ខ្លា​ចាស់​នោះ​វង្ស ស៊ី​ថៃ​ក្លិប​កងពលតូច​លេខ ៧០​ប្រកួត​ចាញ់​ពិន្ទុ​ខុន ចាន់ថន​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ​ដាច់​ព្រោះតែ​គេ​គ្មាន​ កម្លាំង​គ្រប់គ្រាន់​ដើម្បី​ប្រកួត ។​