អត្រា​បង្កើតកូន​ និង​មធ្យោបាយ​ពន្យារ​កំណើត​ ស្មើ ១៣% នៃ​ស្ត្រី​មានប្តី​

ភ្នំពេញ៖ តាមរបាយការណ៏ របស់អង្គការរ៉ាក់បច្ចុប្បន្ន អត្រាបង្កើតកូន និងមធ្យោបាយពន្យាកំណើតចំនួន១៣% នៃស្ត្រីមានប្តី មិនទទួលបានមធ្យោបាយ ពន្យាកំណើត តាមតម្រូវការទេ។ ការដែលមិនទទួលបាន ការពន្យាកំណើតតាមតម្រូវការនេះ មានអត្រ្តាខ្ពស់ ចំពោះអ្នកលែងចង់បានកូនទៀត ១១% និងអ្នកចង់ពន្យា ៦ %។

តាមរបាយការណ៍បន្តថា ការសំរាលដោយបុគ្គលិកជំនាញ៨៧% គ្រឹះស្ថានដែលមានសេវាសម្ភពបន្ទាន់ បានកើនឡើងយ៉ាងឆាប់រហ័សពី៤៤នៅឆ្នាំ២០១០ ដល់៨០នៅឆ្នាំ២០១១។ ក្នុងចំនោមគ្រឹះស្ថានទាំង៨០ មានគ្រឺះស្ថាន ៣១ផ្តល់សេវាពេញលេញ និង ៤៩ ផ្តល់សេវា មូលដ្ឋាន ។ ទោះបីជាមានវឌ្ឍភាព ក្នុងការបង្កើត គ្រឹះស្ថានផ្តល់សេវាថែទាំ សម្ភពបន្ទាន់ទៅតាមផែនការកែលំអរ ២០១០-២០១៥ ក៏ដោយ ក៏មិនទាន់មានការវាយតម្លៃ បន្តអំពីគ្រឺះស្ថានដែលបានដំឡើង កម្រិតនេះនៅឡើយទេ។

អង្គការរាក់ ជាអង្គការមួយធ្វើការផ្តោតសំខាន់ លើការថែរក្សាសុខភាពផ្លូវភេទ ជាពិសេសផ្តោតសំខាន់ លើបញ្ហារោគស្រ្តី។

អត្រា​បង្កើតកូន​ និង​មធ្យោបាយ​ពន្យារ​កំណើត​ ស្មើ ១៣% នៃ​ស្ត្រី​មានប្តី​