វិធី​សាស្ត្រ​​៩​យ៉ាង ដើម្បី​យក​ឈ្នះ​បេះដូង​ Crush របស់​អ្នក

វិធី​សាស្ត្រ​​៩​យ៉ាង ដើម្បី​យក​ឈ្នះ​បេះដូង​ Crush របស់​អ្នក

នៅ​ពេល​ដែល​អ្នក​បាន​ជួប​នឹង​នរណា​ម្នាក់ ​ដែល​អ្នក​មាន​អារម្មណ៍​ថា គេ​ជា​មនុស្ស​ម្នាក់​ដ៏​ពិសេស​ធ្វើ​ឲ្យ​អ្នក​លួច​ស្រលាញ់ (Crush) នោះ អ្នក​តែង​ចង់​បាន​ម្នាក់​នោះ​ជា​គូ​ស្នេហ៍​របស់​អ្នក។ ប៉ុន្តែ​​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ដែល​អ្នក​លួច​ស្រលាញ់ ​​គេ​ស្រលាញ់​អ្នក​វិញ​ ​តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា? ចង់​ដឹង​ច្បាស់ សូម​មើល​វិធីសាស្ត្រ​៩​យ៉ាង​ខាង​ក្រោម៖

 

វិធី​សាស្ត្រ​​៩​យ៉ាង ដើម្បី​យក​ឈ្នះ​បេះដូង​ Crush របស់​អ្នក

រូប​តំណាង

 

​១. ​កែ​ប្រែ​ខ្លួន​​អ្នក​ឲ្យ​ល្អ​បំផុត៖ អ្នក​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​សមរម្យ ​ដែល​អាច​ធ្វើ​ឲ្យ​គេ​លង់​ស្នេហ៍​បាន ដូច​ជា​ថែ​រក្សា​ខ្លួន​ប្រាណ​​ឲ្យ​បាន​ល្អ, ធ្វើ​សកម្មភាព​អ្វី​ល្អៗ កុំ​នៅ​តែ​ក្នុង​បន្ទប់ ​មើល​​តែ​ទូរទស្សន៍ ឬ​កុំព្យូទ័រ..។ ជាពិសេស​គឺ​ត្រូវ​ធ្វើ​ជា​មនុស្ស​ល្អ ដោយ​មាន​ទម្លាប់​ល្អៗ​ ធ្វើ​ឲ្យ​គេ​ចូល​ចិត្ត។

 

២. ត្រូវ​ប្រាកដ​ថា​ គេ​ជា​មនុស្ស​ដ៏​ត្រឹម​ត្រូវ៖ អ្នក​ត្រូវ​តែ​ប្រាកដ​ក្នុង​ចិត្ត​ខ្លួន​ឯង​ថា បុរស​ម្នាក់ ឬ​នារី​ម្នាក់​ដែល​អ្នក​លួច​ស្រលាញ់​ចង់​បាន​នោះ គឺ​ជា​មនុស្ស​ដែល​អាច​រស់​នៅ​មាន​សេចក្ដី​សុខ​ជាមួយ​គ្នា​ បាន​យូរ​អង្វែង​ ឬ​អត់។

 

៣. ព្យាយាម​ស្គាល់​គេ​ឲ្យ​បាន​ច្រើន៖ ​អ្នក​ត្រូវ​តែ​​ស្វែង​យល់​ពី​មនុស្ស​ដែល​អ្នក​លួច​ស្រលាញ់​ឲ្យ​​បាន​ច្រើន​បំផុត និង​ត្រូវ​ដឹង​ពី​ក្ដី​សង្ឃឹម និង​គោល​បំណង​របស់​គេ​ក្នុង​ជីវិត​ផង​ដែរ។

 

​​៤. ​ត្រូវ​ដឹង​ពី​ចំណូល​ចិត្ត​ និង​ភាព​ងប់ងុល​របស់​​គេ៖ តើ​គាត់ ឬ​នាង​ពេញ​ចិត្ត និង​មាន​ចំណង់​ចំណូល​ចិត្ត​លើ​អ្វី​ជាង​គេ? បើ​អ្នក​ដឹង​ច្បាស់ ​អ្នក​អាច​ធ្វើ​អ្វី​ទាក់ទង​នឹង​អ្វី​ដែល​គេ​ចូល​ចិត្ត​ នោះ​គេ​នឹង​មាន​អារម្មណ៍​ល្អៗ។

 

៥. ជួយ​លើក​ទឹក​ចិត្ត ពេល​គាត់​ឬ​នាង​ជួប​​​​រឿង​មិន​​ល្អ៖ នៅ​​ពេល​​រូប​គេ​ មាន​រឿង​ពិបាក​ចិត្ត​ខ្លាំង​ ហើយ​​អ្នក​អាច​​ជួយ​លើក​ទឹក​ចិត្ត​ ជួយ​ដោះ​ស្រាយ​បញ្ហា​ គេ​​នឹង​ចងចាំ​​រូប​អ្នក និង​មាន​អារម្មណ៍​ថា អ្នក​គឺ​ជា​មនុស្ស​ម្នាក់​សំខាន់​សម្រាប់​គេ។

 

វិធី​សាស្ត្រ​​៩​យ៉ាង ដើម្បី​យក​ឈ្នះ​បេះដូង​ Crush របស់​អ្នក

 

៦. ជួយ​គាត់ ឬ​នាង​នូវ​អ្វី​ដែល​គេ​ចង់​ធ្វើ៖ ជួយ​មនុស្ស​ដែល​អ្នក​លួច​ស្រលាញ់ ឲ្យ​គេ​ធ្វើ​អ្វីៗ​ដែល​គេ​ស្រលាញ់ និង​ទុក​ពេល​​ឲ្យ​គេ​ ​និង​មិន​ត្រូវ​ជំទាស់​ ឬ​ចង់​ផ្លាស់​ប្ដូរ​អ្វី​ដែល​គេ​ចង់​ធ្វើ​ឡើយ។ អ្នក​ត្រូវ​តែ​ជួយ​លើក​ទឹក​ចិត្ត និង​ផ្ដល់​ដំបូន្មាន​ល្អ​ៗដល់​គេ​ជានិច្ច។

 

៧. បង្ហាញ​ឲ្យ​គេ​ឃើញ​ថា អ្នក​ជា​មនុស្ស​អស្ចារ្យ៖ បង្ហាញ​ពី​ជំនាញ​អ្វី​មួយ​ដែល​អ្នក​ស្រលាញ់ និង​ធ្វើ​បាន​ល្អ​បំផុត​ឲ្យ​គាត់ ឬ​នាង​​បាន​ឃើញ​​ថា អ្នក​ជា​មនុស្ស​ពូកែ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍។

 

៨. ទុក​ពេល​​វេលា​ខ្លះ​ដល់​គេ៖ អ្នក​ត្រូវ​យល់​ថា គាត់​ឬ​នាង​ ក៏​ត្រូវ​ការ​ពេល​ផ្ទាល់​ខ្លួន​ខ្លះ​ ដូច្នេះ​មិន​ត្រូវ​​ព្យាយាម​ក្បែរ​គេ ឬ​ជួប​គេ​ញឹកញាប់​ពេក​ទេ។ បើ​រូប​គេ​​យល់​ថា រូប​គេ​មាន​អារម្មណ៍​ល្អ និង​មាន​រូប​​អ្នក​ជួយ​គាំទ្រ​គេ​ជានិច្ច នោះ​គាត់​ឬ​នាង​ ​អាច​នឹង​លង់​ស្នេហ៍​លើ​អ្នក។

 

​៩. បង្កើត​ជំនឿ​ចិត្ត​រវាង​អ្នក​ទាំង​ពីរ៖ ជំនឿ​ចិត្ត​ជា​រឿង​សំខាន់​​បំផុត​មួយ ដើម្បី​យក​ឈ្នះ​បេះ​ដូង​ ដែល​អ្នក​លួច​ស្រលាញ់។ អ្នក​ត្រូវ​ជឿ​លើ​គេ ហើយ​ត្រូវ​ធ្វើ​ទង្វើ​ដែល​ធ្វើ​ឲ្យ​គេ​ជឿ​ជាក់​លើ​អ្នក​វិញ។ ឧទាហរណ៍៖ ពេល​គាត់​ឬ​នាង​ប្រាប់​​រឿង​សំងាត់​អ្វី អ្នក​ត្រូវ​លាក់​មិន​ត្រូវ​និយាយ​​ប្រាប់​អ្នក​ផ្សេង ធ្វើ​ឲ្យ​​រូប​គេ​ខ្មាសគេ​ឡើយ បើ​ពុំ​នោះ​ទេ គេ​នឹង​អស់​ជំនឿ​លើ​អ្នក៕

 

-ចុចអាន៖ រឿង​​៦​យ៉ាង​​​​ដែល​នារី​មិន​គួរ​តាម​តែ​ចិត្ត​បុរស​ដែល​នាង​ស្រលាញ់​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ wikihow