ទឹម រដ្ឋា ឆ្វាក់​តែ​បុរស​ជនជាតិ​បរទេស​

ក្រោយពី​បែក​ស្នេហ៍​បុរស​ជនជាតិ​ប៉ា​គី​ស្ថាន លោក ហ្សា​ក់ គី (Zak Ky) មិនទាន់បាន​ប៉ុន្មាន​ផង ស្រាប់តែ​ឥលូវ​នេះ​មាន​ព័ត៌មាន​លេចឮ​ល្បី​មក​ថា តារា​បង្ហាញ​ម៉ូដ​រាង​ខ្ពស់ស្រឡះ ទឹម រដ្ឋា កំពុងតែ​បង្កើត​ចំណង​ស្នេហ៍​ថ្មី​ជាមួយ​បុរស​ជនជាតិ​បរទេស​ម្នាក់​ទៀតហើយ ។​

ទឹម រដ្ឋា ឆ្វាក់​តែ​បុរស​ជនជាតិ​បរទេស​

​បើតាម​ប្រភពព័ត៌មាន​ពី​មិត្តភក្តិ​ក្នុង​រង្វង់​សិល្បៈ និង ពី​អ្នក​ដែល​កៀក​ជិត​នឹង​តារា​បង្ហាញ​ម៉ូដ​ស្រី​ស្អាត​រូបនេះ​បានឱ្យ​ថា ហាក់​មិន​រាងចាល​នឹង​រឿង​ស្នេហ៍​ខុស​ជាតិ​សាសន៍​នេះ ឥលូវ​នេះ ទឹម រដ្ឋា​បាន​បើក​ចិត្ត​សេពគប់​ស្នេហ៍​ថ្មី​ជាមួយនឹង​បុរស​បរទេស​ម្នាក់​ទៀតហើយ ដែល​បុរស​ម្នាក់​នោះ​មានឈ្មោះ សំបា (Samba) មាន​វ័យ​ប្រហែលជា ៤០ ឆ្នាំ ជា​ជនជាតិ​ប្រេ​ស៊ី​ល ។ សង្សារ​ថ្មី​ជា​បុរស​ជនជាតិ​ប្រេ​ស៊ី​ល​រូបនេះ គេ​ក៏​ជា​អ្នកជំនួញ​រកស៊ី​ម្នាក់​នៅក្នុង​ស្រុក​ខ្មែរ​ផងដែរ ហើយ​ថែមទាំង​ជា​ម្ចាស់​ភោជនីយដ្ឋាន ​«Samba Brazilian Steak House» ​ដែលមាន​ទីតាំងនៅ​ម្តុំ​វិមាន​ឯ​រាជ្យ​ទៀតផង ។​

ទឹម រដ្ឋា ឆ្វាក់​តែ​បុរស​ជនជាតិ​បរទេស​

​ប្រភពពី​អ្នកសិល្បៈ​ដដែល​នោះបាន​បន្ត​ប្រាប់​«​ប្រជាប្រិយ​»​ទៀតថា ទម្រាំ​តែ​ស្រី​ស្អាត ទឹម រដ្ឋា បើក​ចិត្ត​សម្រេច​សេពគប់​ស្នេហ៍​ថ្មី​នេះ នាង​បាន​ប្រើពេល​គិត និង ពិសោធ​មើលចិត្ត​បុរស​ម្នាក់​នោះ​យូរ​គួរសម ព្រោះ​នាង​ខ្លាច​ជួប​ស្នេហ៍​ដែល​ធ្វើឱ្យ​នាង​កក់ឈាម​ដូច​លើក​មុន ដែល​តែងតែ​ប្រចែប្រចណ្ឌ​ខុស​រឿង ។ ហើយ​ឥលូវ​នេះ​ទៀត​ពួកគេ​ទាំងពីរ​ក៏​កំពុង​ឈ្វេងយល់​ចិត្ត​គ្នា ទទឹម​នឹង​ការ​ឈ្វេង​យល់ចិត្ត​គ្នា​នេះដែរ ទឹម រដ្ឋា និង សំបា ក៏បាន​បង្ហាញឱ្យឃើញ​ពី​ភាព​ផ្អែមល្ហែម ដោយ​ពួកគេ​ទាំងពីរ​ឧស្សាហ៍​ធ្វើដំណើរ​កម្សាន្ត​ជាមួយគ្នា​ណាស់ មិន​ថា​នៅក្នុង​ស្រុក ឬ ទៅ​ក្រៅ​ស្រុក​ឡើយ មិនតែប៉ុណ្ណោះ​នាង​ថែមទាំង​លួច​បណ្តើរគ្នា​ស្ងាត់ៗ​ទៅ​ចូលរួម​កម្មវិធី​មិត្តភក្តិ​អ្នកសិល្បៈ​ម្តងម្កាល​ផងដែរ ។ អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ​គឺ​ចំណង​ស្នេហ៍​ខុស​ជាតិ​សាសន៍​រវាង​អ្នក​ទាំងពីរ ក៏មាន​ការដឹងឮ និង ទទួលស្គាល់​ពី​ក្រុមគ្រួសារ​របស់​នាង​ដែរ ។​

ទឹម រដ្ឋា ឆ្វាក់​តែ​បុរស​ជនជាតិ​បរទេស​

​ទាក់ទង​នឹង​រឿង​ស្នេហ៍​ចាស់​ជាមួយ​លោក ហ្សា​ក់ គី ឯណេះ បើតាម​ការព្រលយ​ប្រាប់​ឃើញថា លោក សំបា ហាក់​មិនមាន​ចិត្ត​ប្រកាន់​នឹង​រឿង​ស្នេហ៍​ចាស់​របស់ រដ្ឋា នេះឡើយ ហើយ​លោក​ថែមទាំង​មានបំណង​ចង់​សាង​គូ​ជី​វីត​មួយ​ប្រសិនបើ​សង្សារ​(​ទឹម រដ្ឋា​)​យល់ព្រម​ផងដែរ ។ គិត​ទៅ​គួរឱ្យ​ច្រណែន​នឹង ទឹម រដ្ឋា ខ្លាំងណាស់​ដែលមាន​សង្សា​រ​ចេះ​យល់ចិត្ត​ដូច្នេះ តែ​យ៉ាងណា​យើង​មិនទាន់​ដឹងថា​សម្ព័ន្ធ​ស្នេហា​ដ៏​ផ្អែមល្ហែម និង យល់ចិត្ត​នេះ​វិ​វ​ឌ្ឍ​យ៉ាងម៉េច​ដែរ​ទៅ​ថ្ងៃ​ខាងមុខ ។​

ទឹម រដ្ឋា ឆ្វាក់​តែ​បុរស​ជនជាតិ​បរទេស​

​រហូតមកដល់​ពេលនេះ ទោះបី​ជាមាន​ព័ត៌មាន​លេច​ធ្លាយ​យ៉ាងណា ក៏​តារា​សម្តែង​ដែល​ឆ្វាក់​នឹង​ស្នេហ៍​បុរស​បរទេស ទឹម រដ្ឋា នៅតែ​មិន​ទម្លាយ​ប្រាប់​ពី​រឿង​ស្នេហ៍​ថ្មី​នេះ​ឱ្យ​មហាជន​បានដឹង​ដែរ ប៉ុន្តែ​«​ប្រជាប្រិយ​»​នឹង​ព្យាយាម​ទាក់ទង​ដើម្បី​សុំ​ការបំភ្លឺ​ពី​នាង​នូវ​ព័ត៌មាន​លេចឮ​ខាងលើនេះ ។ គួរឱ្យកត់សម្គាល់​ផងដែរ​ថា ហេតុ​ផង​ដែល​នាង​មិន​ចង់​ទម្លាយ​រឿងនេះ ព្រោះ​កន្លងមក​នាង​ធ្លាប់បាន​និយាយថា បើសិន​នាង​មិនទាន់​ឈានដល់​ថ្ងៃ​រៀបការ នាង​នឹងមិន​ទម្លាយ ឬ ប្រកាស​ពី​រឿង​ស្នេហា​ផ្ទាល់ខ្លួន​ជា​សាធារណៈ​ឡើយ ៕ សាកល​

ទឹម រដ្ឋា ឆ្វាក់​តែ​បុរស​ជនជាតិ​បរទេស​