សាលាអន្តរជាតិ CIA បង្ហាញសមត្ថភាពដល់អាណាព្យាបាលសិស្ស

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹក​ថ្ងៃទី​១៩​ធ្នូ​សាលារៀន​អន្តរជាតិ CIA បាន​បង្កើត​កម្មវិធី Family Day ដែលមាន​ការចូលរួម​ពី​សហគមន៍ និង អាណាព្យាបាល​សិស្ស​ទៀតផង ។​

​    ​ជា​សាលារៀន​មួយ​កំណត់​យក​ស្ដង់ដារ​បែប​អាមេរិកកាំង​ហើយ​បណ្ដុះបណ្ដាល​ សិស្ស​ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​ដល់​ថ្នាក់​ទី ១២​នោះបាន​កំណត់​យក​ភាសា​ង​ង់​គ្លេ​ស​ជា​យាន​ដ៏​សំខាន់ ។​នេះ​ជាការ​រៀបចំ​ទិវា​គ្រួសារ​មួយ​ក្រោម​ប្រធានបទ​<​មោទនភាព​> ។​

​     ​អាចនិយាយបាន​ថា​ជា​សាលា​ដែល​បង្កើត​នូវ​កម្មវិធីសិក្សា​ប្លែកៗ​ដោយមាន​ ការឯកភាព​ពី​ក្រសួង​អប់រំ​យុវជន  និង កីឡា ។​ក្នុង​ទិវា​គ្រួសារ​ដែលជា​ការជួបជុំ​រវាង​គ្រូ ជាមួយ​សិស្ស ជាមួយ​អាណាព្យាបាល​សិស្ស និង សហគមន៍​សាលា​បានបង្ហាញ​ពី​ស្ដង់ដារ​សិក្សា​បែប​អាមេរិក បង្ហាញ​ពី​ស្ដង់ដារ​នៃ​ម្ហូបអាហារ​សម្រាប់​សិស្ស សកម្មភាព​សប្បាយ​ល្បែង​កំសាន្ដ ព្រមទាំង​សកម្មភាព​កីឡា និង ការសំដែង​របស់​សិស្សានុសិស្ស​ទៀតផង ។​

​    ​ទាំង​សិស្សានុសិស្ស អាណាព្យាបាល​បាន​មាន​ជំនឿ​ចិត្ត​ទៅលើ​ការបណ្ដុះបណ្ដាល​តាមបែប​ស្ដង់ដារ​ អាមេរិក​ដោយ​ផ្ដោតទៅលើ​ការជួយ​ដល់​សិស្ស​ដើម្បី​ទទួលបាន​ជំនាញ ព្រមទាំង​មានការ​ត្រិះរិះ​ពិចារណា​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយជា​ ពលរដ្ឋ​ដែលមាន​ការទទួលខុសត្រូវ​ខ្ពស់ ។​