ខណៈ​នេះ ប៉េ​អឹ​ម និង​សមត្ថកិច្ច​កំពុង​ព័ទ្ធ​ចាប់ចោរ បន្ទាប់​ពី​ប្លន់​នៅ​ចំណុច​ស្រុក​ភ្នំស្រួច

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍ឱ្យ​ដឹងថា នៅវេលាមុននេះបន្តិចនាថ្ងៃទី​១៩ ធ្នូ ២០១៥ មានករណី​ប្លន់អាជីវករ​លក់មាស​នៅ​ផ្សារ​តា​ឡាត់ ​​ស្ថិតនៅចំណុច​ភូមិអូរ ស្រុក​ភ្នំស្រួច ដោយ​ជនសង្ស័យ​បានព្យាយាម​ជិះម៉ូតូ​គេច​ខ្លួន​ ហើយខណៈ​​កម្លាំ​ង​ប៉េអឹម រួមទាំ​ង​សមត្ថ​កិច្ច​កំពុង​ធ្វើការ​​ព័ទ្ធ​ និង​ដេញ​តាម​​ចាប់​ជន​សង្ស័យ​ដែលព្យាយាម​គេច​ខ្លួន​​មក​ដល់ចំណុច​ ភូមិក្រាំងដីវ៉ាយ ។

ទោះបីជា​យ៉ាងណា រហូតមកដល់ម៉ោងនេះ មិនទាន់ដឹងថា ចាប់​បាន​ជនសង្ស័យ ឬយ៉ាងណា​នោះទេ​ ខណៈ​កម្លាំងកំពុង​ចុះអន្តរា​គមន៍​ហើយ ។