បាញ់​សម្លាប់​ប្លន់​ទូរ​មាស​នៅ​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ

បាញ់​សម្លាប់​ប្លន់​ទូរ​មាស​នៅ​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ

ត្តកំពង់ស្ពឺ ៖ មាន​ករណី​ក្រុម​ចោរ​ប្រដាប់​អាវុធ​បាន​ចូល​ទៅ​បាញ់​ប្លន់​អាជីវករ​លក់​មាស នៅ​ផ្សារ​តា​ឡា​ត់ ស្ថិត​នៅ​ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅ​វេលា​ម៉ោង​ប្រមាណ​១១ ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៥​នេះ ។ ព័​ត៍​មាន​ជាបឋម បានអោយ​ដឹង​ថា ក្រម​ចោរប្លន់​បាន​យក​ផ្លា​ទី​ន​ជាង​២០​តម្លឹង រួច​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​។

ប្រភព​ព័​ត៍​មាន​ពី​ សមត្ថកិច្ច​បាន​រាយ​ការ​ណ៏​មុន​នេះ​ថា ជន​រង​គ្រោះ ឈ្មោះ អិន ធឿ​ន ហៅ​ប៉ោ ជា​អតីត​ស្មៀនឃុំ​មហា​សាំង ត្រូវ​បាន​ក្រុម​ចោរ​បាញ់​ស្លាប់​នៅ​នឹង​កន្លែង​ផង​ដែរ ពេលរ​ត់ទៅ​ជួយ​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ នៅ​ពេល​នេះ​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​កំពុង​អន្តរាគមន៍ និង​កំពុង​តាម​រក​ក្រុម​ចោរ​ប្រដាប់​អាវុធ​ទាំងនោះ ។