នៅថ្ងៃទី​២៥​ធ្នូ​ខាងមុខ​ ធនាគារជាតិ​នៃកម្ពុជា​ នឹង​ចេញ​លក់​កាសអនុស្សាវរីយ៍ អាស៊ាន​ប្រភេទ​ ៣០០០រៀល

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នឹងចេញលក់កាសអនុស្សាវរីយ៍អាស៊ាន ចាប់ពីថ្ងៃសុក្រទី២៥ ខែធ្នូ ឆ្នាំ២០១៥ នេះតទៅ ដើម្បីអបអរការបង្កើតសហគមន៍អាស៊ាន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥។

កាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានប្រកាសជូនដំណឹង ពីការបោះផ្សាយនូវកាសអនុស្សាវរីយ៍អាស៊ាន  ក្នុងឳកាសនៃការបង្កើតសហគមន៍អាស៊ាន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ។

យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទទួលបាន អោយដឹងថា កាសអនុស្សាវរីយ៍អាស៊ាននេះ មានលក្ខណៈពិសេស គឺធ្វើពីប្រាក់ទឹក ៩៩៩ ដែលផ្ទៃខាងមុខរូបប្រាសាទអង្គរវត្ត តំណាង ព្រះរាជាណាចក្រកម្ពុជានិង ផ្ទៃខាងក្រោយរូបទង់ជាតិអាស៊ាន និងទង់ជាតិប្រទេសជាសមាជិកទាំង១០។

កាសអនុស្សាវរីយ៍នេះ នឹងត្រូវចេញលក់នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ក្នុងតម្លៃ២២៣០០០រៀល ក្នុង១កាក់ នៅធនាគារជាតិនៃកម្ពុជា៕

នៅថ្ងៃទី​២៥​ធ្នូ​ខាងមុខ​ ធនាគារជាតិ​នៃកម្ពុជា​ នឹង​ចេញ​លក់​កាសអនុស្សាវរីយ៍ អាស៊ាន​ប្រភេទ​ ៣០០០រៀល

នៅថ្ងៃទី​២៥​ធ្នូ​ខាងមុខ​ ធនាគារជាតិ​នៃកម្ពុជា​ នឹង​ចេញ​លក់​កាសអនុស្សាវរីយ៍ អាស៊ាន​ប្រភេទ​ ៣០០០រៀល