លោក វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំ គណៈពង្រឹងមូលដ្ឋាន ស្រុកមុខកំពូល និងផ្តល់ប្រេង សម្រាប់អន្តរាគមន៍ បូមទឹកសង្រ្គោះស្រូវ ប្រជាពលរដ្ឋ

កណ្តាល : នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ស្រុកមុខកំពូល ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹង មូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកមុខកំពូល បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋាន ស្រុកមុខកំពូល ដើម្បីបូកសរុបលទ្ធផលការងារ គណបក្សប្រចាំត្រីមាសទី៤ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ។

កិច្ចប្រជុំមានការចូលរួម ពីសំណាក់អស់លោក លោកស្រី ជាសមាជិកគណៈអចិន្រ្តៃយ៍គណៈពង្រឹងស្រុក, គណៈពង្រឹងមូលដ្ឋានឃុំ និងមន្រ្តីគណបក្សស្រុក និងឃុំទាំង០៧ នៃស្រុកមុខកំពូល។

អង្គប្រជុំបានស្តាប់ និងពិភាក្សាលើរបាយការណ៍បូកសរុបសភាពការណ៍ ទូទៅនៅក្នុងស្រុកមុខកំពូល និងអំពី សកម្មភាពការងារដែលគណៈពង្រឹងស្រុកសម្រេចបានពេលកន្លងមក ពិសេសសកម្មភាពចូលរួមនៅក្នុង កិច្ចអភិវឌ្ឍន៍ លើគ្រប់វិស័យនៅក្នុងមូលដ្ឋានស្រុកមុខកំពូល ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងសកម្មភាពមនុស្សធម៌និងសង្គមផ្សេងៗជាពិសេសប្រតិបត្តិការអន្តរាគមន៍បូមទឹកបញ្ចូលក្នុងអាងនានា នៅក្នុងភូមិសាស្រ្តឃុំចំនួន ០៥ នៃស្រុកមុខកំពូល ដើម្បីដោះស្រាយបញ្ហាខ្វះទឹកសម្រាប់ ការធ្វើកសិកម្មនៅក្នុង ឆ្នាំនេះ ជាពិសេសការបង្កបង្កើនផលស្រូវ ទាំងរដូវវស្សា និងរដូវប្រាំង ដើម្បីសង្រ្គោះស្រូវនៅតំបន់ ដែលមាន ប្រភពទឹក។ អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាលើលទ្ធផលនៃស្ទាប់ស្ទង់មតិ ដើម្បីក្តាប់បញ្ហាសតិអារម្មណ៍ ផ្សេងៗរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។

លោក វង្សី វិស្សុត បានធ្វើការជម្រាបជូនមន្រ្តីគណបក្សទាំងអស់ ពិសេសមន្រ្តីបក្សដែលមកពីបណ្តាឃុំនានា អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានអនុវត្តយ៉ាង សកម្មនូវអាទិភាពគោលនយោបាយសំខាន់ៗ ពិសេសគឺគោលនយោបាយដំឡើងបៀវត្សអប្បបរមា របស់មន្រ្តី រាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ និងកម្មវិធីកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ។ លោកប្រធាន គណៈពង្រឹងក៏បានជម្រាបជូនដល់មន្រ្តីគណបក្សមូលដ្ឋានបានជ្រាប និងស្វែងយល់ផងដែរ អំពីសភាពការណ៍ វិវឌ្ឍនយោបាយនៅក្នុងប្រទេសនាពេលថ្មីៗនេះ ។

លោកក៏បានលើកឡើងផងដែរ អំពីវប្បធម៌ដ៏គ្រោះថ្នាក់របស់គណបក្សខ្លះ ដែលតែងតែ ទៅពាក់ពឹងពាក់បរទេស ដើម្បីមកដាក់ជាសម្ពាសលើជាតិ និងប្រជាជនខ្លួនឯងព្រមទាំងការឃោសនាញុះញង់ បំផុសបំភ្លៃ បំភ្លើស និងបំប៉ោងការពិត លើប្រធានបទផ្សេងៗពាក់ព័ន្ធនឹងការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងបោក បញ្ឆោតទឹកចិត្តស្នេហាជាតិពិតប្រាកដរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ចំពោះជាតិមាតុភូមិជាទីស្នេហារបស់ខ្លួន ដើម្បីគេអាចប្រើប្រាស់ជាឧបករណ៍ដើម្បីធ្វើអជីវកម្មនយោបាយរបស់គេ ដោយមិនខ្វល់ខ្វាយ និងគ្មានការទទួល ខុសត្រូវចំពោះជោគវាសនា និងផលប្រយោជន៍របស់ប្រទេសជាតិ។  

លោក វង្សី វិស្សុត បានផ្តល់ការណែនាំដល់គណៈពង្រឹងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្តសកម្មភាពចញ្ចឹមចលនាឱ្យដូចជាភ្លៀងរលឹម ពិសេសការចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈសកម្មភាពសង្គម វប្បធម៌ និងសាសនា ព្រមទាំងបន្តចូលរួមគាំទ្រដល់សកម្មភាពមនុស្សធម៌ និងសង្គមផ្សេងៗ ដូចជាការជួយដល់ចាស់ជរាគ្មានទីពឹង និងបងប្អូនប្រជាពលរដ្ឋទីទ័លក្រដែលមានលំបាកជីវភាពខ្លាំង ការជួយសាងសង់ផ្ទះនិងឧបត្ថម្ភថវិកាដល់គ្រួសារបងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះមន្តហរាយធម្មជាតិ និងការចូលរួមថវិកាបុណ្យសពជាដើម ដោយមិនប្រកាន់និន្នាការនយោបាយ។ លោកបានស្នើឱ្យមន្រ្តីបក្ស ត្រូវបន្តត្រូវបន្តធ្វើ អំពើល្អ បន្តខិតខំបម្រើប្រជាជន ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងបន្តលុប បំបាត់ភាពអសកម្មផ្សេងៗពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

នៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុតបានផ្តល់ការណែនាំដល់អាជ្ញាធរថ្នាក់ស្រុក និងថ្នាក់ឃុំ ឱ្យបន្តការងារ អន្តរាគមន៍បូមទឹកនេះជាបន្តទៀត ហើយឯកឧត្តមក៏បានផ្តល់ប្រេងសម្រាប់បូមទឹកបន្ថែមចំនួន ៥ ០០០ លីត្រ ទៀត ដល់គោលដៅអន្តរាគមន៍មូបទឹកទាំង ០៩ កន្លែង ក្នុងឃុំចំនួន ០៥ ក្នុងស្រុកមុខកំពូល។ គួរបញ្ជាក់ផង ដែរថា ការងារអន្តរាគមន៍បូមទឹកនេះ បានចាប់ផ្តើមតាំងតែពីចុងខែតុលា មកម្ល៉េះ។ 

អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក ពិសេសការខិតខំរបស់ គណៈពង្រឹងគ្រប់ឃុំ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់។ អង្គប្រជុំបានដាក់ចេញនូវផែនការ យុទ្ធសាស្រ្តការងារ រួមមួយ សម្រាប់គណៈពង្រឹងស្រុក គណៈពង្រឹងឃុំ គណបក្សស្រុក និងគណបក្សឃុំ យកទៅអនុវត្តបន្ត ដើម្បីឆ្ពោះទៅកាន់ជ័យជំនះនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ និងការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៨ ខាងមុខនេះ៕

លោក វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំ គណៈពង្រឹងមូលដ្ឋាន ស្រុកមុខកំពូល និងផ្តល់ប្រេង សម្រាប់អន្តរាគមន៍ បូមទឹកសង្រ្គោះស្រូវ ប្រជាពលរដ្ឋ

លោក វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំ គណៈពង្រឹងមូលដ្ឋាន ស្រុកមុខកំពូល និងផ្តល់ប្រេង សម្រាប់អន្តរាគមន៍ បូមទឹកសង្រ្គោះស្រូវ ប្រជាពលរដ្ឋ

លោក វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំ គណៈពង្រឹងមូលដ្ឋាន ស្រុកមុខកំពូល និងផ្តល់ប្រេង សម្រាប់អន្តរាគមន៍ បូមទឹកសង្រ្គោះស្រូវ ប្រជាពលរដ្ឋ

លោក វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំ គណៈពង្រឹងមូលដ្ឋាន ស្រុកមុខកំពូល និងផ្តល់ប្រេង សម្រាប់អន្តរាគមន៍ បូមទឹកសង្រ្គោះស្រូវ ប្រជាពលរដ្ឋ