ខេត្តកែប បង្កើតកម្មវិធី «កែបសម្អាតកែប» ត្រៀមខ្លួនទទួលភ្ញៀវ ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​

កែប៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៥ នៅក្រុងកែប មានរៀបចំកម្មវិធី «កែបសម្អាតកែប»  ក្រោមអធិបតិភាព របស់អភិបាលខេត្តកំពត លោក កែន សត្ថា និង វត្តមាន តារាបង្ហាញម៉ូតរបស់ ជប៉ុន ៣រូបផងដែរ ។

ក្នុងអង្គពិធីនេះដែរលោក កែន សត្ថា បានមានប្រសាសន៍ថា «ក្នុងខេត្តកែប នឹងរៀបចំកម្មវិធីឆ្លងឆ្នាំ ដោយបាញ់កាំជ្រួច   មានតន្ត្រីករ ពិធីតាំងពិរព័រណ៌ផ្សាណាត់ ៣យប់៣ថ្ងៃ  ដើម្បីបង្កលក្ខណៈសប្បាយរីករាយ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ» ។

លោកក៏មានប្រសាសន៍ «យើងក៏មានរៀបចំកម្មវិធីអបអរសាទរខួប ៣៧ឆ្នាំ ជ័យជំនះ៧មករា ១៩៧៩ និង ៧មករា ២០១៥ ចូល២០១៦ ហើយក៏ដើម្បីអបអរដល់កម្ពុជាយើង ដែលបានចូលសហគមន៍អាស៊ាន នៅថ្ងៃ ៣១ធ្នូ  វាសនាតែមួយ អនាគតតែមួយ នេះគឺជាខិតខំរៀបចំរបស់រដ្ឋបាលខេត្ត  ដោយប្រជាជនទូទាំងប្រទេសអាចមកកម្សាន្តឆ្លងឆ្នាំដោយសប្បាយរីករាយក្នុងខេត្តកែប» ។

លោកបានមានប្រសាសន៍បន្ត «ក្នុងកម្មវិធី«កែបសម្អាតកែប »  នេះយើងពិតជាមានមោទនៈភាពខ្លាំងណាស់ ដែលមានវត្តមានបវរកញ្ញាឯកជប៉ុនន ៣រូបមានឈ្មោះ  ហ៊ីសេអារ៉ៃ បវរកញ្ញាឆ្នាំ២០១១   កញ្ញា គីកូអាយ៉ៃ បវរកញ្ញាឯកជប៉ុនឆ្នាំ២០១២  និង កញ្ញា  ម៉ារីណា ដែលជាបវរកញ្ញាឯកឆ្នាំ២០១៤ របស់ជប៉ុន សម្រាប់តារាទាំងបី ជាឯកអគ្គរដ្ឋទូតសុឆន្ទះខេត្តកែប »។

លោកបានបន្ថែមទៀតថា កម្មវិធីនេះគឺជាការបញ្ច្រាបការយល់ដឹងពីបញ្ហាកាកសំណល់រឹង ជាពិសេសសម្រាម  ដើម្បីលើកកម្ពស់សម្រស់ខេត្តកែប ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេង ។ ម្យ៉ាងវិញទៀតវាជាសារមួយដើម្បីផ្ញើជូនដល់ខេត្តផ្សេងៗទៀត ឲ្យយកចិត្តទុកដាក់លើបញ្ហាសម្រាម និងគ្រប់គ្រងសម្រាម» ។

ដោយឡែកកញ្ញាឯកជប៉ុនទាំងបី បាននិយាយថា ពួកនាងពិតជាមានមោទនភាពខ្លាំងណាស់ ដែលមានវត្តមានក្នុងកម្មវិធី«កែបសម្អាតកែប» ហើយ “ជាក្រុងដែលខ្ញុំចូលចិត្ត ហើយក្នុងនាមជាឯកអគ្គរដ្ឋទូតសុឆន្ទះខេត្តកែប ខ្ញុំមានគោលបំណងដើម្បីលើកកម្ពស់ កាយល់ដឹងរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ស្តីអំពីបរិស្ថាន ដូច្នោះចូលរួមសម្អាតទាំងអស់គ្នា ដើម្បីឲ្យក្រុងយើងមានបរិស្ថានល្អ” ៕