ម៉ៅ ស៊ី​ណាត ចង់បាន​អ្នក​ស្អំ​បេះដូង​ដែល​កំពុងតែ​ប្រះ​ស្រាំ​

ក្រោយពី​បែកបាក់​ជាមួយ​ស្វាមី​មួយរយៈ​មក​តារាចម្រៀង​សំនៀង​ស្រួយ អ្នកនាង ​ម៉ៅ ស៊ី​ណាត បានបង្ហាញ​ពី​ទឹកចិត្ត​និង​អារម្មណ៍​ចង់រក​គូស្នេហ៍​ថ្មី​មក​កៀកកើយ​ដើម្បី​ស្អំ​បេះដូង ។​អ្នកនាង​ម៉ៅ ស៊ី​ណាត អះអាង​ប្រាប់ ថា រហូតមកដល់​ពេលនេះ​នាង​មិន​លាក់លៀម​បញ្ហា​ជីវិត​ឯកជន​របស់​នាង​ឡើយ នៅពេលដែល​នាង​មាន​វ័យ​កាន់តែច្រើន ហើយ​ចង់បាន​គូជីវិត​ថ្មី​ម្នាក់ទៀត​មក​ស្អំ​បេះដូង​ដែល​កំពុងតែ​ប្រះ​ស្រាំ​នាពេលនេះ​។​

​ការប្រកាស​ស្វែងរក​គូស្នេហ៍​ថ្មី​របស់​តារាចម្រៀង​ម៉ៅ ស៊ី​ណាត ដោយសារ​នាង​យល់ថា វ័យ​របស់​នាង​កាន់តែ​វិ​វ​ឌ្ឍ​ទៅមុខ ហើយ​នាង​តែងតែ​រអ៊ូ​រថា គ្មាន​អ្នក​ស្រឡាញ់ បើទោះបីជា​ពេលនេះ​នាង​ចែកផ្លូវ​ពី​ស្វាមី​ដោយ​សន្តិវិធី​ក្តី ។

ម៉ៅ ស៊ី​ណាត ចង់បាន​អ្នក​ស្អំ​បេះដូង​ដែល​កំពុងតែ​ប្រះ​ស្រាំ​

នាង​បាន​បង្ហើប​ឲ្យ​ដឹងថា បុរស​ដែល​នៅក្នុង​ចិត្តនឹង​ដែល​អាច​ក្លាយជា​គូជីវិត​ថ្មី​នោះ សម្រាប់​នាង ផ្ទាល់​មិន​ប្រកាន់​ជា​បុរស​នៅក្នុង​ស្រុក ឬ​ក្រៅ​ស្រុក​ឡើយ ប៉ុន្តែ​បុរស​នោះ​ត្រូវមាន​វ័យ​ប្រហែល​៤០​ប្លាយ​ឡើងទៅ ។ បុរស​ម្នាក់​នោះ​ត្រូវមានលក្ខណសម្បត្តិ​សមរម្យ​ផងដែរ ពោល​គឺជា​បុរស​ដែល​នារី​គ្រប់រូប​តែងតែ​ប្រាថ្នា​ចង់បាន​យកមក​ធ្វើជា​គូ​អនាគត​។​

ក្នុង​វ័យ ៣៥​ឆ្នាំ​ទៅហើយនោះ​អ្នកនាង​ម៉ៅ ស៊ី​ណាត ហាក់​មិនសូវ​មានសង្ឃឹម​ក្នុងការ​ទទួលបាន​ស្នេហ៍​ថ្មី​សមតា​ម​បំណង​ឡើយ​បើទោះបីជា​នាង​មានឈ្មោះ​ជា​អ្នកសិល្បៈ​ក៏ដោយ ។ និយាយ​ឲ្យ​ខ្លី​ក្នុងនាម​ជា​អ្នកសិល្បៈ​បើ​និយាយថា គ្មាន​អ្នក​ស្រឡាញ់​នោះ​ប្រាកដជា​គ្មាន​អ្នកណា​ជឿ​ទេ ប៉ុន្តែ​មិន​លាក់លៀម​ឡើយ រហូតមក​ពេលនេះ​នាង​មិនទាន់មាន​អ្នកណាម្នាក់​ចាប់អារម្មណ៍​ឡើយ ។ កត្តា​នេះ​នាង​យល់ថា ទំនង​មកពី​បញ្ហា​វ័យ​ទើប​មិនមាន​អ្នកណា​ចាប់អារម្មណ៍ ហេតុនេះ​នាង​មានតែ​បណ្តោយ​តាម​ពេលវេលា បើសិនជា​ជួប​ក៏​ជួប ប្រសិនបើ​មិន​ជួប​មានតែ​នៅ​ម្នាក់ឯង​រហូត​ទៅ ប៉ុន្តែ​អាជីព​សិល្បៈ​គឺ​នាង​នៅតែ​បន្ត​ជាធម្មតា ប្រសិនបើ​នៅតែមាន​គេ​ទាក់ទង​ហៅ ។​

ម៉ៅ ស៊ី​ណាត ចង់បាន​អ្នក​ស្អំ​បេះដូង​ដែល​កំពុងតែ​ប្រះ​ស្រាំ​

តារាចម្រៀង​ចង្កេះអង្ក្រង អ្នកនាង​ម៉ៅ ស៊ី​ណាត បាន​រៀបការ​ដោយ​ស្របច្បាប់​ជាមួយ​លោក​មេធាវី​កា សាវុធ ដែលជា​អ្នកការពារ​ក្ដី​ដ៏​ល្បីល្បាញ កាលពីដើមឆ្នាំ ២០០០ ។ ចំណងអាពាហ៍ពិពាហ៍​ជាង​១​ទសវត្ស​នេះ អ្នកនាង​ម៉ៅ ស៊ី​ណាត មានកូន​ប្រុស​ម្នាក់​និង​រស់នៅក្នុង​ជីវភាព​ស្ដុកស្ដម្ភ ហើយ​តែងតែ​សរសើរ​ស្វាមី​វ័យ​៨០​ឆ្នាំ​របស់​នាង​ថា ផ្ដល់​សុភមង្គល និង​ថ្នាក់ថ្នម​នាង​ជា​ភរិយា​ជាប់​ជានិច្ច ។ ចំណង​ស្នេហ៍​របស់​អ្នកនាង​ម៉ៅ ស៊ី​ណាត បានអូសបន្លាយ​ពេលរ​ហូត​ដល់​១៦ ឆ្នាំ ទើប​កើត​ភាព​ភាពចម្រូងចម្រាស​រវាង​នាង និង​ស្វាមី ប្រមាណ​ពីរ​បី​ឆ្នាំ​ចុងក្រោយ​នេះ​។​

ការបែកបាក់​គ្នា​នោះ​ត្រូវបាន​គេ​ដឹងថា​គឺជា​ការស្រុះស្រួល​ព្រម​ចែកផ្លូវ​គ្នា​រៀងខ្លួន​ព្រោះតែ​អស់ និស្ស័យ​ដោយ​គ្មាន​អ្នកណា​បន្ទោស​អ្នកណា​ឡើយ​ហើយក៏​មិនបាច់​ឡើងដល់​តុលាការ​ដែរ​ព្រោះតែ​មិនបាន​ចុះ​អេ​តា​ស៊ីវិល​ទេ​ពីមុនមក​សំខាន់​ទាំងសងខាង​មិន​ទាមទារ​និង​យល់ព្រម​ទុក​ផ្ទះ​តម្លៃ​២​លាន​ដុល្លារ​ឲ្យ​ទៅ​កូនប្រុស​ដែលមាន​អាយុ​១៦​ឆ្នាំ​កាន់កាប់​៕ ដេវីត​

ម៉ៅ ស៊ី​ណាត ចង់បាន​អ្នក​ស្អំ​បេះដូង​ដែល​កំពុងតែ​ប្រះ​ស្រាំ​