​ម្សៅ​ប្រូតេអុីន​មាន​ប្រភេទ​អ្វីខ្លះ ?

​ម្សៅ​ប្រូតេអុីន​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​ប្រភេទ​ដែល​ពេញនិយម​មាន​ ៥ ​ប្រភេទ​ដូចខាងក្រោម ៖
-​ ម្សៅ​ប្រូតេអុីន​ទឹកដោះគោ​
-​ ម្សៅ​ប្រូតេអុីន​ដែលមាន​ក្នុង​ទឹកដោះគោ និង​ស៊ុត​ក្រហម​

​ម្សៅ​ប្រូតេអុីន​មាន​ប្រភេទ​អ្វីខ្លះ ?

-​ ម្សៅ​ប្រូតេអុីន​សណ្តែកសៀង​
-​ ម្សៅ​ប្រូតេអុីន​ស៊ុត​
-​ ម្សៅ​ប្រូតេអុីន​បន្លែ​

​ម្សៅ​ប្រូតេអុីន​មាន​ប្រភេទ​អ្វីខ្លះ ?

១. ម្សៅ​ប្រូតេអុីន​ទឹកដោះ​គោះ

​ប្រូតេអុីន​ប្រភេទ​នេះ​មានការ​ពេញនិយម​ជាខ្លាំង​ពី​ទីផ្សារ​សម្រាប់​ស្ត្រី ព្រោះ​មិន​ត្រឹមតែ​សម្បូរ​ដោយ​ប្រូតេអុីន​កម្រិត​ខ្ពស់​ទេ ថែមទាំង​មាន​អាមីណូអាស៊ីត សារធាតុចិញ្ចឹម​សំខាន់ៗ និង​មាន​រសជាតិ​ឆ្ងាញ់​ទៀតផង ​។ ប្រូតេអុីន​ប្រភេទ​នេះ អាច​ទទួលទាន​នៅពេលណា​ក៏បាន តែ​ល្អ​បំផុត​នៅពេល​មុន និង ​ក្រោយ​ហាត់ប្រាណ​។​

​ម្សៅ​ប្រូតេអុីន​មាន​ប្រភេទ​អ្វីខ្លះ ?

២. ម្សៅ​ប្រូតេអុីន​ដែលមាន​ក្នុង​ទឹកដោះគោ និង ​ស៊ុត​ក្រហម​

​ភាគច្រើន​អ្នកប្រើប្រាស់​ម្សៅ​ប្រូតេអ៊ីន​នេះ ជា​អ្នក​ហាត់ប្រាណ ​។ ប្រូតេអុីន​ប្រភេទ​នេះ​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​ស៊ាំ​នៃ​រាងកាយ ទប់ស្កាត់​ជំងឺ និង ​រក្សា​សុខភាព​ល្អជា​និច្ចកាល​ ។ ប្រូតេអុីន​ប្រភេទ​នេះ​មិនឆាប់​រលាយ និង​ បញ្ចេញ​សារធាតុចិញ្ចឹម​យឺត​ជាង​ប្រភេទ​ទឹកដោះគោ ដូចនេះ គួរ​បរិភោគ​នៅពេល​ព្រឹក និង​មុនពេល​ចូល​គេង ​។

​ម្សៅ​ប្រូតេអុីន​មាន​ប្រភេទ​អ្វីខ្លះ ?

៣. ម្សៅ​ប្រូតេអុីន​សណ្តែកសៀង

​ដោយឡែក​ពី​ប្រភេទ​ទាំង ​២​ ខាងលើ ប្រូតេអុីន​ប្រភេទ​សណ្តែកសៀង​ស័ក្តិសម​សម្រាប់​ស្ត្រី​មានបំណង​សម្រក​ទម្ងន់ ដោយសារ​វា​គ្មាន​ជាតិ​ខ្លាញ់ ជួយ​ជំរុញ​សុខភាព​ប្រព័ន្ធ​ស៊ាំ ថែរក្សា​កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល និង ​គ្មាន​ជាតិ​ស្ករ​ទៀតផង ​។​

​ម្សៅ​ប្រូតេអុីន​មាន​ប្រភេទ​អ្វីខ្លះ ?

៤. ម្សៅ​ប្រូតេអុីន​ផ្សំ​ពី​ស៊ុត​

​មនុស្ស​ភាគច្រើន​ប្រហែលជា​មិនដឹងថា​មាន​ម្សៅ​ប្រូតេអ៊ីន​ផ្សំ​ពី​ស៊ុត​ទេ ​។​ គួរ​ទទួលទាន​ម្សៅ​ប្រូតេអុីន​ប្រភេទ​នេះ​នៅ​ចន្លោះ​អាហារ ព្រោះ​វារ​លាយ​យឺត ​។ ម្សៅ​ប្រូតេអុីន​ប្រភេទ​នេះ​គ្មាន​ជាតិ​ខ្លាញ់ គ្មាន​កូ​លេ​ស្តេ​រ៉ូ​ល និង​សម្បូរ​ដោយ​អាមីណូអាស៊ីត និង​អា​ហ្គី​នី​ន ​។ វា​ស័ក្តិសម​នឹង​អ្នក​ប្រតិកម្ម​នឹង​ផលិតផល​ផ្សំ​ពី​ទឹកដោះគោ​ ។

​ម្សៅ​ប្រូតេអុីន​មាន​ប្រភេទ​អ្វីខ្លះ ?

៥. ម្សៅ​ប្រូតេអុីន​ផ្សំ​ពី​បន្លែ ៖

​ម្សៅ​ប្រូតេអុីន​ប្រភេទ​នេះ ផ្សំ​ពី​ស្រូវ គ្រាប់សណ្តែក និង ​ក្រចៅ ហើយ​វា​មិនសូវមាន​ការពេញនិយម​ទេ​ ។ វា​មាន​កម្រិត​អាស៊ីត​អា​មី​ណូ​ទាប​ជាង​ប្រភេទ​ដទៃ ប៉ុន្តែ​មាន​ប្រសិទ្ធ​ភាពមិន​ចាញ់​គ្នា​នោះទេ ​។​​លក្ខិណា​

​ម្សៅ​ប្រូតេអុីន​មាន​ប្រភេទ​អ្វីខ្លះ ?

  • ​ម្សៅ​ប្រូតេអុីន​មាន​ប្រភេទ​អ្វីខ្លះ ?已关闭评论
  • 73 views
  • Hide Sidebar
    A+
Publish on:2015/12/19  Category:សម្រស់
Tags: