ថៅកែឥវ៉ាន់ ជនជាតិកូរ៉េ ចងកសម្លាប់ខ្លួន ដោយពុំដឹងមូលហេតុ

ភ្នំពេញ៖ ថៅកែឥវ៉ាន់ ជនជាតិកូរ៉េម្នាក់ ត្រូវបានប្អូនស្រី ប្រទះឃើញចងក សម្លាប់ខ្លួនក្នុងបន្ទប់ នៅម៉ោង ៨យប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ ដែលស្ថិតនៅចំណុចផ្ទះ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បើតាមប្អូនស្រីបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណាម ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិ កូរ៉េ មានមុខរបរ ជាថៅកែឥវ៉ាន់ ស្នាក់នៅផ្ទះលេខ E.12 ភូមិដីថ្មី សង្កាត់ភ្នំពាញថ្មី ខណ្ឌសែនសុខ ។

លោក ធឿន សារ៉ាក់ ភេទប្រុស អាយុ ៣០ឆ្នាំ ដែលជាអ្នកស្នាក់នៅជាមួយជនរងគ្រោះ បានបញ្ជាក់រៀប រាប់ពីរឿងហេតុចងក សម្លាប់ខ្លួននេះឲ្យដឹងថា ជនរងគ្រោះបានសំងំ នៅក្នុងបន្ទប់របស់គាត់ ដោយពុំឃើញ ចេញពីបន្ទប់ ទើបប្អូនស្រីបស់គាត់ បានឡើងទៅមើល ហើយគោះទ្វា មិនឃើញជនរងគ្រោះ ឆ្លើយតប ក៏បើកទ្វាចូល ទើបដឹងថា ជនរងគ្រោះបានចងក ស្លាប់ បាត់បង់ជីវិតទៅហើយ។ បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើកោសលវិច្ច័យរួចប្រគល់ឲ្យ គ្រួសារធ្វើបុណ្យ តាមប្រពៃណី៕

ថៅកែឥវ៉ាន់ ជនជាតិកូរ៉េ ចងកសម្លាប់ខ្លួន ដោយពុំដឹងមូលហេតុ
ថៅកែឥវ៉ាន់ ជនជាតិកូរ៉េ ចងកសម្លាប់ខ្លួន ដោយពុំដឹងមូលហេតុ
ថៅកែឥវ៉ាន់ ជនជាតិកូរ៉េ ចងកសម្លាប់ខ្លួន ដោយពុំដឹងមូលហេតុ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត