បទថ្មី របស់ Miley Cyrus បង្ហោះមួយ សប្តាហ៍ហើយ ស្ទើរតែ គ្មានអ្នកមើល

យូធ្យូប ៖ វីដេអូ គួបជាមួយ នឹងបទចម្រៀងថ្មីស្រឡាង របស់តារាចម្រៀង និយមស្តាយប្លែកៗ Miley Cyrus ត្រូវបានបង្ហោះ ក្នុងគេហទំព័រយូធ្យូប មួយសប្តាហ៍មកហើយ ប៉ុន្តែទំហំនៃការ គាំទ្រនោះ ប្រៀបបី ដូចជាដើមឈើមួយដើម ដែលគ្មានខ្យល់ បោកបក់បន្តិចសោះ។ តើ មូលហេតុអ្វី បានបទចម្រៀង ចំណងជើងថា “BB Tlak” នេះ ហាក់កប់ក្នុងពាងអង្ករបែបនេះ។

បទដែលត្រូវបានបង្ហោះ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៥ នោះ រយៈពេលមួយសប្តាហ៍មក នេះ មានអ្នកទស្សនា តែជាង ៦ លានដងប៉ុណ្ណោះ ដោយខុសស្រឡះពីបទ Hello របស់ Adele, What do you meant របស់ Justeen Beiber, និង Drag Me Down របស់ One direction ដែលគ្រាន់តែមួយសប្តាហ៍ មានអ្នកទស្សនារាប់រយលានដងឯណោះ។

អ្វីដែលកាន់តែខុសប្លែកទៀតនោះ គឺបទ BB Talk មានអ្នកចុច Unlike ច្រើនជាង អ្នកចុច Like ដែល មានន័យថា វាជាចម្រៀងដែលគេស្អប់ខ្លាំង មិនខុសទៅនឹង Wrecking Ball និង We can’t stop នោះទេ។ មតិក្នុងយូធ្យូប បានរិះគន់បទនេះថា “អាក្រក់មិនគួរឲ្យចង់មើល, ជាបទ ចម្លងពី MELANIE MARTINEZ, ខ្ញុំមិនគួរមើលបទនេះសោះ, ឬ ខ្លះទៀតនិយាយថា សម្លាប់ ខ្ញុំទៅ ខ្ញុំស្លាប់ប្រសើរជាង មើលបទនេះ។”

តើលោកអ្នក មានអារម្មណ៍បែបណា ចំពោះបទ BB Talk? សូមទស្សនាវីដេអូ ខាងក្រោម ប្រសិន បើអ្នកមិនទាន់បានមើល៖

បទថ្មី របស់ Miley Cyrus បង្ហោះមួយ សប្តាហ៍ហើយ ស្ទើរតែ គ្មានអ្នកមើល