សម្លេងចិន៖ ពិភពលោក​ ត្រូវការ​ឲ្យ​មាន​ច្បាប់ថ្មី​ ស្តីអំពី​ការ​គ្រប់គ្រង​ លើ​អ៊ិនធើណេត

ប៉េកាំង៖ ច្បាប់ស្តីអំពីការគ្រប់គ្រង លើអ៊ិនធើណេត បាននឹងប្រឈមនឹងបញ្ហាជាច្រើន ហើយអ្វីដែលពិភពលោក ទាំងឡាយត្រូវការនោះគឺថា បណ្តាប្រទេសទាំងអស់ កំពុងតែប្រើប្រាស់ វាសម្រាប់ដំណើរការពាណិជ្ជកម្ម ថាគួរធ្វើបែបម៉េច ដើម្បីគ្រប់គ្រងលើនេះ ឲ្យបានល្អប្រសើរ   ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ថា តម្រូវការនៃការដោះស្រាយ រាល់បញ្ហាលើអ៊ីនធើណេត ក្នុងនោះមានការគ្រប់គ្រង អ៊ីនធើណេតតែម្តង ដែលពីមុនមកវាមិនទាន់ បានទូលំទូលាយនៅឡើយទេ ហើយពេលនេះវាមានសារៈសំខាន់ ណាស់សម្រាប់បណ្តា ប្រទេសទាំងឡាយ ។

គេបានដឹងថា នៅលើពិភពលោកយើងនេះ មានបណ្តាអ្នកប្រើប្រាស់ អ៊ីនធើណេតប្រមាណ៣.២ពាន់លាននាក់ វាជាពិភពលោក ដ៏ពិតប្រាកដណាស់ ដែលប្រើប្រាស់ យ៉ាងទូលំទូលាយ ជាមួយនឹងការប្រើប្រាស់ឈ្មោះដោយសេរី និងតាមលំដាប់លំដោយនោះ ។

ច្បាប់ទាំងឡាយ នេះមិនមែនមានន័យថា ហាមប្រាមមិនឲ្យមានឈ្មោះប្រើប្រាស់ (doman) និងការប្រើប្រាស់ដោយប្រើឈ្មោះច្រើនហួសហេតុនោះទេ គួរណា តែមានកន្លែងមួយសម្រាប់ផ្តល់សិទ្ធិដើម្បីរក្សាបាននូវសុវត្ថិភាពដល់បណ្តាអ្នកប្រើប្រាស់ទាំងនោះ និងការរក្សាបាននូវការផ្លាស់ប្តូរទស្សននានា និងចំណាប់ អារម្មណ៍របស់ពួកគេផងដែរ ។

យោងតាមការគូសបញ្ជាក់ដោយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន ក្នុងឳកាសដែលលោកបានអញ្ជើញចូលរួមក្នុងសន្និបាតអ៊ីនធើណេតពិភពលោកជាលើកទី២ គោលបំណងសំខាន់នោះ គឺការគ្រប់គ្រងលើប្រព័ន្ធអ៊ីនធើណេតនេះឲ្យបានល្អ ដើម្បីរក្សាបានសន្តិភាព និងសុវត្ថិភាព និងការសហការគ្នាកាន់តែប្រសើរ ព្រមទាំងបានទូលំទូលាយថែមទៀត ។

លោក ស៊ី បានបន្ថែមថា ពិភពលោកទាំងមូល គឺត្រូវការជាចាំបាច់នូវការបង្កើតឲ្យមានច្បាប់ថ្មីសម្រាប់គ្រប់គ្រង់លើវា ហើយវាធ្វើឡើងជាលក្ខណៈប្រព័ន្ធមួយ ដែលធានាបានថាត្រឹមត្រូវច្បាស់លាស់ ប្រជាធិបតេយ្យ និងមានតម្លាភាព ៕