ឆ្នាំ២០១៥ ជាឆ្នាំ​ដែល​ផែនដី​ឡើងកំដៅ​ខ្លាំងបំផុត ​នៅក្នុង​កំណត់ត្រា​របស់​ NOAA

វ៉ាស៊ីនតោន៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ថា ក្រសួងភូមិសាស្ត្រ និងមហាសមុទ្រ ជាតិសហរដ្ឋអាម៉េរិក ហៅកាត់ (NOAA)បានប្រកាសជាឳឡារឹកថា ឆ្នាំ២០១៥ ជាឆ្នាំដែលមានកំដៅខ្លាំងក្លា បំផុតដែលមិនធ្លាប់មាន នៅក្នុងកំណត់ត្រា ។ គេបានដឹងថា កំដៅកើនឡើងខ្លាំងគឺ គិតចាប់ពីឆ្នាំ១៨៨០ ហើយនេះជាឆ្នាំទី៩ហើយ ដែលកំដៅផែនដីកើនឡើង ខ្លាំងក្លាបែបនេះ ។

យោងតាមក្រសួងខាងលើបានចេញរបាយការណ៍ប្រចាំខែវិច្ឆិកាឲ្យដឹងថា កម្រិតសីតុណ្ហភាពជាមធ្យមនៅក្នុងខែវិច្ឆិកា ពោលកំដៅភពផែនដីបានកើនឡើង ហើយកម្រិតនៃផ្ទៃទឹក សមុទ្រវិញគឺមាន០,៩៧អង្សាសេ ដែលនេះជាកម្រិតខ្ពស់ ហើយនៅសតវត្សរ៍ទី២០ មានកម្រិតត្រឹមមធ្យមប៉ុណ្ណោះ ។

នៅក្នុងរបាយការណ៍ក៏បានសរសេរថា "នេះជាកំណត់ត្រាមួយដែលកំដៅកើនឡើងខ្ពស់ គិតចាប់ពីឆ្នាំ១៨៨០មកដល់ឆ្នាំ២០១៥នេះ ។គិតក្នុងឆ្នាំ២០១៣ កម្រិតកំដៅមានត្រឹម០,២៧ហ្វារិនហៃ ស្មើនឹង០,១៥អង្សាសេប៉ុណ្ណោះ ប៉ុណ្ណោះការកត់សម្គាល់តែក្នុងអំឡុងខែទី៧ សីតុណ្ហភាពរប់សពិភពលោក បានកើនឡើងដែលអាចបំបែកឯកត្តកម្មពិភពលោកបាន" ។

នៅក្នុងរបាយការណ៍ក៏បានបញ្ជាក់ឲ្យដែរថា សម្រាប់ខែធ្នូនេះ កម្រិតសីតុណ្ហភាពពិភពលោក ស្ថិតនៅត្រឹម១.៤៦ហ្វារិនហៃ ស្មើនឹង០,៨១អង្សាសេនៅឡើយ ដោយចន្លោះមធ្យមវិញមានពី០,៤៣ហ្វារិនហៃ ស្មើនឹង០,២៤អង្សាសេស ។ តួលេខនេះវាចុះត្រជាក់ ហើយកំណត់ត្រាថ្មីៗសម្រាប់ឈានចូលឆ្នាំ២០១៦វាអាច ទាបជាងនេះ ព្រោះចុះត្រជាក់បន្តិច ៕