គិត​ត្រឹម​​ម៉ោង​០១​រសៀល​នេះ នៅ​តែ​មិន​ទាន់​ចាប់ចោរ​ប្លន់​មាស​នៅ​ផ្សារ​តា​ឡា​ត់​នៅឡើយ

ខេត្តកំពង់ស្ពឺ ៖ ​គិត​ត្រឹម​វេលា​ម៉ោង​០១រសៀល​ថ្ងៃទី​១៩ ធ្នូ ២០១៥ នេះ ចោរ២នាក់​ដែល​ធ្វើ​សកម្មភាព​​វាយ​បំបែក​​​​​ទូ​មាសប្លន់​អស់​២០​ដំឡឹង​ និង​បាញ់​សម្លាប់ស្មៀនឃុំម្នាក់នៅ​ផ្សារ​តាឡាត់​នោះ នៅ​​មិនទាន់​​ចាប់​បាន​​​នៅ​​ឡើយទេ ខណៈ​ក្រុម​ចោរ​កំពុង​ព្យាយាម​គេចខ្លួន​ ។

ប្រភពបន្តថា ប្រភព​​​មួយទៀត​បានឱ្យ​ដឹង​ថា ទន្ទឹម​ការ​​គេចខ្លួន​របស់​ក្រុមចោរ​ប្លន់​ខាងលើ ​កម្លាំងប៉េអឹម និងសមត្ថកិច្ច​កំពុង​​​បើក​​មើល​កា​មេរ៉ាសុវត្ថិភាពផងដែរ ដើម្បី​កំណត់​មុខ​សញ្ញា​ចោរប្លន់ ដើម្បី​ងាយស្រួល​ចាប់​ខ្លួន​ជនសង្ស័យ​​ទាំង២នាក់​​នោះ ។ គួររំលឹកថា ព័ត៌​មានបន្ថែម ៖ ស្លាប់ស្មៀនឃុំម្នាក់ពេលរត់ទៅ​​ជួយ ​ខណៈ​ចោរ​កំពុង​វាយប្លន់​ទូ​មាស