Chelsea អត់​គ្រូ​អាច​ឈ្នះ​ Sunderland ឬ​​អត់​យប់​នេះ?

Chelsea អត់​គ្រូ​អាច​ឈ្នះ​ Sunderland ឬ​​អត់​យប់​នេះ?

ក្រុម​តោ​ខៀវ​ Chelsea ដែល​ទើប​តែ​បណ្ដេញ​អ្នកចាត់ការ​ Jose Mourinho ​ចេញ​ពី​តំណែង​កាល​ពី​យប់​ម្សិល​មិញ នឹង​ត្រូវ​ប៉ះ​​ក្រុម​ Sunderland ​នៅ​ Stamford Bridge ​ក្នុង​​ការ​ប្រកួត Premier League សប្ដាហ៍​ទី​​១៧ នា​វេលា​ម៉ោង​១០:០០​នាទី​យប់​នេះ។

 

Chelsea អត់​គ្រូ​អាច​ឈ្នះ​ Sunderland ឬ​​អត់​យប់​នេះ?

 

​​តោ​ខៀវ​ បាន​ដេញ​ Mourinho ជា​លើក​ទី​២ រយៈ​ពេល​៨​ឆ្នាំ​គឺ​បន្ទាប់​ពី​ចាញ់​៩​ប្រកួត​នៅ​រដូវ​កាល​នេះ ដោយ​ធ្លាក់​ទៅ​ឈរ​នៅ​លេខ​១៦។ រីឯ​ Sunderlan វិញ ក៏​កំពុង​តែ​យ៉ាប់យ៉ឺន​ដែរ ដោយ​១៦​ប្រកួត​កន្លង​ទៅ​ចាញ់​១០​ដង ស្ថិត​នៅ​លេខ​១៩ ​តំបន់​ត្រូវ​កាត់​ចោល។

 

ជើង​កីឡាករ៖

 

សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​តោ​ខៀវ​ ​កីឡាករ​ឆ្នើម​ Eden Hazard ​កំពុង​ស្ថិត​ក្នុង​ការ​សង្ស័យ​បន្ទាប់​ពី​របួស​ត្រគាក​​កាល​ចាញ់​ Leicester ​ប៉ុន្តែ​អាច​នឹង​ចូល​លេង​បាន ខណៈ​ដែល​​ខ្សែ​ប្រយុទ្ធ​ Radamel Falcao ​នឹង​បន្ត​អវត្តមាន ដោយសារ​របួស​​សាច់ដុំ។

 

រីឯ​ក្រុម​ភ្ញៀវ​ឆ្មា​ខ្មៅ Sunderland ​នឹង​អវត្តមាន​ Lee Cattermole ​របួស​ខ្នង និង​ខ្សែ​បម្រើ​សំខាន់​ Sebastian Larsson ​របួស​ជង្គង់។ ​ដូច្នេះ​ជម្រើស​ដំបូង​របស់​ក្រុម​ទាំង​២​អាច​ជា៖

 

Chelsea អត់​គ្រូ​អាច​ឈ្នះ​ Sunderland ឬ​​អត់​យប់​នេះ?

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

– Chelsea ឈ្នះ​១៨​ ចាញ់​២ ក្នុង​ជំនួប​គ្នា​២១​ប្រកួត​​​ចុង​ក្រោយ​នៅ​​ Premier League ទល់​នឹង​ Sunderland។ ជួប​គ្នា​ចុង​ក្រោយ​ Chelsea ឈ្នះ​ ៣-១ កាល​ប្រកួត​ Premier League ថ្ងៃ​បញ្ចប់​​នៅ​ Premier League រដូវ​កាល​មុន។

– Sunderland ឈ្នះ​២​ ក្នុង​ចំណោម​៥​ប្រកួត​ចុង​ក្រោយ​ នៅ​ទឹកដី​ Chelsea។

– Diego Costa ​ស៊ុត​ចូល​តែ​៣​គ្រាប់​ប៉ុណ្ណោះ ​ក្នុង​ការ​ប្រកួត​ Premier League ១៣​ដង​រដូវ​កាល​នេះ ខណៈ​ដែល​រដូវ​កាល​មុន ១៣​ប្រកួត ​រូប​គេ​ស៊ុត​បាន​១២​គ្រាប់៕

 

​ព្យាករណ៍​គូ​នេះ​គឺ៖ Chelsea ២-០ Sunderland , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា?

 

​*គូ​ប្រកួត​ Premier League ទាំង​អស់​យប់​នេះ​គឺ៖

 

Chelsea អត់​គ្រូ​អាច​ឈ្នះ​ Sunderland ឬ​​អត់​យប់​នេះ?

 

-ចុចអាន៖  Beckham ​បង្ហាញ​​​ក្ដី​​គោរព​​ដ៏​ធំ​ដល់​ Mourinho ក្រោយ​​ Chelsea ​បណ្ដេញ​ចេញ

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc | skysports