ប៉េងប៉ោងចំនួន ២លាន តុបតែងជារូបស្អាតៗ ទាក់ទាញអ្នកទេសចរ ទៅទស្សនា

ចិន៖ ខណៈដែល បុណ្យណូអែល និង បុណ្យឆ្លងឆ្នាំថ្មី ជិតចូលមកដល់ក្នុងពេលខាងមុខនេះ ដែលនាំឲ្យ នៅតាមកន្លែង រមណីយដ្ឋាន និងផ្សារទំនើបនានា ជុំវិញពិភពលោក កំពុងតែ រៀបចំ ឲ្យមានកន្លែង ទេសចរណ៍ទាក់ទាញ ប្លែកៗដើម្បីធ្វើឲ្យ មានការចាប់អារម្មណ៍ ពីសំណាក់អ្នកទេសចរ ។

ប៉េងប៉ោងចំនួន ២លាន តុបតែងជារូបស្អាតៗ ទាក់ទាញអ្នកទេសចរ ទៅទស្សនា

ក្នុងនោះដែរ នៅផ្សារទំនើប Shenyang ដែលមានទីតាំង ក្នុងទីក្រុង Shenyang ខេត្តលាវនីង ប្រទេសចិន បានធ្វើការច្នៃប្រឌិត បង្ហាញពីភាពស្រស់ស្អាត និងទាក់ទាញនៃ​ ការ រៀបចំតុបតែងប៉េងប៉ោង ដោយប្រើប្រាស់ ប៉េងប៉ោង ចំនួន រហូតដល់ ២លានប៉េងប៉ោង ដើម្បីបង្កើតជា រូបភាព ផ្សេងៗដូចជា លោកតាណូអែល រូប Angry Birds និង រូបភាពប្លែកៗជាច្រើនថែមទៀត ។

ការតុបតែង និង តាំងបង្ហាញប៉េងប៉ោងដ៏ច្រើន នៅលើផ្ទៃដី ប្រមាណ ១,៥០០ ម៉ែត្រការ៉េនេះ បានធ្វើឲ្យមាន ការទាក់ទាញ អ្នកទេសចរចិន និង បរទេស ជាច្រើននាក់ ចង់ទៅទស្សនា និង ផ្តិតរូបភាពនៅផ្សារទំនើបនេះ ៕

ប៉េងប៉ោងចំនួន ២លាន តុបតែងជារូបស្អាតៗ ទាក់ទាញអ្នកទេសចរ ទៅទស្សនា
ប៉េងប៉ោងចំនួន ២លាន តុបតែងជារូបស្អាតៗ ទាក់ទាញអ្នកទេសចរ ទៅទស្សនា
ប៉េងប៉ោងចំនួន ២លាន តុបតែងជារូបស្អាតៗ ទាក់ទាញអ្នកទេសចរ ទៅទស្សនា
ប៉េងប៉ោងចំនួន ២លាន តុបតែងជារូបស្អាតៗ ទាក់ទាញអ្នកទេសចរ ទៅទស្សនា
ប៉េងប៉ោងចំនួន ២លាន តុបតែងជារូបស្អាតៗ ទាក់ទាញអ្នកទេសចរ ទៅទស្សនា
ប៉េងប៉ោងចំនួន ២លាន តុបតែងជារូបស្អាតៗ ទាក់ទាញអ្នកទេសចរ ទៅទស្សនា
ប៉េងប៉ោងជាង ២លាន តុបតែងជារូបភាពផ្សេងៗគួរឲ្យទាក់ទាញ

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត