ក្រុមសម្ព័ន្ធ ស.គ.ន.ប.ក និង យុវជន​វ៉ិចតូរី​អេហ្វស៊ី​ កក់កៅ​អីវគ្គ​១/២ ពាន​នរង្វាន់​ Soccer League 2015

ភ្នំពេញ៖ ព្រឹត្តិការណ៍ការ ប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់ Soccer League 2015 ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) នៅវគ្គជម្រុះ១/៤ (៨ ក្រុម) នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នៅទីលាន ពហុកីឡដ្ឋានជាតិ ។

ក្រុមបាល់ទាត់យុវជនវ៉ិចតូរីអេហ្វស៊ី បានយកឈ្នះ ក្រុមបាល់ទាត់យុវជនខេត្តកំពង់ចាម ដោយលទ្ធផល ១១ទល់ ១០ រីឯក្រុមបាល់ទាត់ ស.ស.យ.ក ខេត្តស្វាយរៀងចាញ់ ក្រោមថ្វីជើងក្រុមខ្លាំង ក្រុមបាល់ទាត់សម្ព័ន្ធគ.ស.ន.ប.ក ក្នុងលទ្ធផល ៣ទល់០ ចំពោះលទ្ធផលនេះធ្វើឲ្យ សម្ព័ន្ធ ស.គ.ន.ប.ក (សម្ព័ន្ធគណៈកម្មាធិការ សម្របសម្រួលនិស្សិត និងបញ្ញវន្តកម្ពុជា) និង ក្រុមយុវជនវ៉ិចតូរីអេហ្វស៊ីកក់កៅអីវគ្គ១/២មុនគេ ចំណែកក្រុមបាល់ទាត់យុវជន ខេត្តកំពង់ចាម និងក្រុមបាល់ទាត់ ស.ស.យ.ក ខេត្តស្វាយរៀង ត្រូវបានហាលអាវ ទៅផ្ទះវិញ។

ចំណែកនៅថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៥ វិញមានក្រុមបាល់ទាត់ ឪម៉ាល់ទ្រូប្រ៊េន ប៉ះក្រុមបាល់ទាត់ យុវជន ក-១២ ដែលជាក្រុមទទួលបាន ចំណាត់លេខ ៣ ឆ្នាំចាស់ នៅវេលាម៉ោង ២ ល្ងាច ខណៈក្រុមបាល់ទាត់យុវជន ក្នុងបុព្វហេតុមាតុភូមិ ប៉ះម្ចាស់ជើងឯករងឆ្នាំចាស់ គឺ ក្រុមបាល់ទាត់អាណាចក្របៃតង វេលាម៉ោង ៤ ល្ងាចលើទី លានពហុកីឡដ្ឋានជាតិ ៕

ក្រុមសម្ព័ន្ធ ស.គ.ន.ប.ក និង យុវជន​វ៉ិចតូរី​អេហ្វស៊ី​ កក់កៅ​អីវគ្គ​១/២ ពាន​នរង្វាន់​ Soccer League 2015