ស្រវឹងបើក​​រថយន្ត Mercrdes បុកបង្គោលភ្លើង បាក់អស់​មួយដើម

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ ៣និង២០នាទី ទាប់ភ្លឺ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ដែលបង្កដោយរថយន្ត Mercedes GL550 មួយគ្រឿង បើកបរហួសល្បឿនកំណត់ក៏ រេចង្កូតជ្រុលទៅបុក បង្គោលភ្លើងយ៉ាងពេញទំហឹង បណ្តាលអោយបាក់ បង្គោលភ្លើងមួយដើម រាបដល់ដី តែសំណាងល្អ មិនបង្កគ្រោះ ថ្នាក់ដល់អ្នកដ៏ទៃ ចំណែកអ្នកនៅក្នុង រថយន្តរងរបួសស្រាល ។

សូមបញ្ជាក់ថា ហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅចំណុច មុខមន្ទីរពេទ្យសម្រាកព្យបាល ឈួអ៊ីសេង តាមបណ្ដោយផ្លូវជាតិលេខ ១៩៣ កែងផ្លូវលេខ ៣៦៦ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន៕

ស្រវឹងបើក​​រថយន្ត Mercrdes បុកបង្គោលភ្លើង បាក់អស់​មួយដើម

ស្រវឹងបើក​​រថយន្ត Mercrdes បុកបង្គោលភ្លើង បាក់អស់​មួយដើម