មក​ជួប​ក្រមុំ​ប្រេស៊ីល​មុខ​ដូច​តួ​តុក្កតា Elsa បេះបិទ​ក្នុង​រឿង​ “Frozen”


មក​ជួប​ក្រមុំ​ប្រេស៊ីល​មុខ​ដូច​តួ​តុក្កតា Elsa បេះបិទ​ក្នុង​រឿង​ “Frozen”

ក្រមុំ​ប្រេស៊ីល​ម្នាក់​មាន​មុខ​មាត់​ដូច​មនុស្ស​តុក្កតា​​បាន​និយាយ​ដោយ​ផ្ទាល់​មាត់​ថា រូប​រាង​របស់​នាង​គឺ​មក​ពី​ធម្មជាតិ​ មិន​បាន​ធ្វើ​ការ​វះកាត់​កែសម្ផស្ស​អ្វី​នោះ​ទេ។

 

មក​ជួប​ក្រមុំ​ប្រេស៊ីល​មុខ​ដូច​តួ​តុក្កតា Elsa បេះបិទ​ក្នុង​រឿង​ “Frozen”

 

​​​នាង Andressa Damiani មក​ពី​ទីក្រុង Blumenau ប្រទេស​ប្រេស៊ីល ​មាន​ចង្កេះ​២០​អ៊ីង​​និង​មាន​មុខ​មាត់ ភ្នែក​ធំ​ៗ​ ជើង​វែង​ស្រលូន​​ដូច​តុក្កតា​បេះបិទ។ ក្នុង​ស្រុក​កំណើត នារី​វ័យ​២៣​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ថា Elsa ដែល​ជា​ឈ្មោះ​ថា​របស់​តួ​អង្គ​តុក្កតា​ក្នុង​រឿង “Frozen” ដោយ​​តែ​នាង​មាន​មុខ​ដូច​ទៅ​នឹង​តួ​អង្គ​ខាង​លើ។

 

​​​​​​Andressa បាន​និយាយ​ប្រាប់​ថា​៖ “ពេល​ខ្លះ​នាង​បាន​ធ្វើ​មនុស្ស​នៅ​តាម​ផ្លូវ​ភ្ញាក់ផ្អើល ព្រោះ​តែ​រូបរាង​ដូច​តុក្កតា​”។ នាង​បន្ត​ថា៖ “មនុស្ស​គ្រប់​គ្នា​មិន​ជឿ​ខ្ញុំ​ទេ ពេល​ដែល​ខ្ញុំ​និយាយ​​ថា ខ្ញុំ​មិន​បាន​កែសម្ផស្ស។ ព្រោះ​តែ​រូបរាង​ខ្ញុំ​ស្គម ធ្វើ​ឲ្យ​ពួក​គេ​គិត​ថា​ខ្ញុំ​បង្អត់​បាត។ ពួក​គេ​ថា​ខ្ញុំ​កុហក”។

 

កន្លង​ទៅ​នៅ​ប្រទេស​រុស្សី​មាន​នារី​ម្នាក់​បាន​ព្យាយាម​តុប​តែង​ខ្លួន​​ឲ្យ​ដូច​តុក្កតា ព្រោះ​​​ស្រលាញ់​​កូន​ក្រមុំ​​តុក្កតា​ជ័រ​តាំង​ពី​តូច ​ទី​បំផុត​​គោល​បំណង​នាង​បាន​សម្រេច​៕ ​

 

មក​ជួប​ក្រមុំ​ប្រេស៊ីល​មុខ​ដូច​តួ​តុក្កតា Elsa បេះបិទ​ក្នុង​រឿង​ “Frozen”

 

មក​ជួប​ក្រមុំ​ប្រេស៊ីល​មុខ​ដូច​តួ​តុក្កតា Elsa បេះបិទ​ក្នុង​រឿង​ “Frozen”

 

មក​ជួប​ក្រមុំ​ប្រេស៊ីល​មុខ​ដូច​តួ​តុក្កតា Elsa បេះបិទ​ក្នុង​រឿង​ “Frozen”

 

មក​ជួប​ក្រមុំ​ប្រេស៊ីល​មុខ​ដូច​តួ​តុក្កតា Elsa បេះបិទ​ក្នុង​រឿង​ “Frozen”

 

មក​ជួប​ក្រមុំ​ប្រេស៊ីល​មុខ​ដូច​តួ​តុក្កតា Elsa បេះបិទ​ក្នុង​រឿង​ “Frozen”

Elsa ​តួ​អង្គ​តុក្កតា​ក្នុង​រឿង “Frozen”

ចុចអាន៖ម្នាក់​​ទៀត​ហើយ​ នារី​រុស្ស៊ី​មុខ​ដូច​កូន​ក្រមុំ​​តុក្កតា​

​​

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail