ប្រើរូបមន្ត​មួយនេះ ​ជួយឲ្យ​ធ្មេញ​សស្អាតយ៉ាង​ឆាប់​រហ័ស

រមៀត គឺជា​រុក្ខ​ជាតិ​ដ៏អស្ចារ្យ​មួយប្រភេទដែលផ្តល់​អត្ថប្រយោជន៍​សម្រាប់សុខភាព​យ៉ាង​ខ្លាំងក្រៃ។ ម្សៅរមៀត​ត្រូវបាន​គេ​ប្រើប្រាស់សម្រាប់កែ​សម្ផស្សនៅលើ​ផ្ទៃស្បែក និង​ជួយឲ្យ​ធ្មេញ​សស្អាត។
 
ប្រើរូបមន្ត​មួយនេះ  ​ជួយឲ្យ​ធ្មេញ​សស្អាតយ៉ាង​ឆាប់​រហ័ស
គ្រឿផ្សំ៖
- ម្សៅរមៀត ៤ស្លាបព្រាបាយ 
- ម្សៅដុតនំ (baking soda) ២ស្លាបព្រាបាយ
- ប្រេងដូង ២,៥ ស្លាបព្រាបាយ
របៀបប្រើ៖
លាយ​ម្សៅរមៀត​ជាមួយនឹង ម្សៅដុតនំក្នុងចាន​តូចមួយឲ្យ​រលាយ​ចូលគ្នា​សព្វល្អ បន្ទាប់មក​បន្ថែម​ប្រេងដូង​តាម​ក្រោយ។ កូរគ្រឿង​ផ្សំ​ទាំង​បីមុខ​នេះ​រហូត​ក្លាយ​ជា​ល្បាយ​ខាប់ៗ។ ក្រោយ​ពីទុកបានរយៈពេល​ ២០នាទី អ្ន​កត្រូវ​ប្រើល្បាយនេះ​ធ្វើជា​ថ្នាំ​ដុស​ធ្មេញ​ជារៀង​រាល់ថ្ងៃ វា​នឹងជួយឲ្យ​ធ្មេញ​សស្អាត​យ៉ាង​ឆាប់រហ័ស៕
ដោយ៖ Senghong
ប្រភព៖ healthylifeland

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ប្រើរូបមន្ត​មួយនេះ  ​ជួយឲ្យ​ធ្មេញ​សស្អាតយ៉ាង​ឆាប់​រហ័ស