សញ្ញាប្រមាន​នៃជំងឺមហារីកទ្វារមាស ដែលអាច​ធ្វើឲ្យអ្នកស្លាប់បានបើមិនអើពើនឹងវា!

ជំងឺមហារីក​បរបូទ្វាមាសរ គឺជាប្រភេទ​ជំងឺមហារីក​ដែលកើតឡើង​នៅលើផ្ទៃខាងក្រៅ​នៃប្រដាប់បន្តពូជស្ត្រី។ ប្រសិនបើអ្នក​មាន​បញ្ហាមិនស្រួល​អ្នកគួរតែ​ទៅពិភាក្សា​ភ្លាមៗ​ជាមួយនឹង​អ្នកជំនាញ​ពីបញ្ហា​ប្រដាប់បន្តពូជ​មុនពេល​អ្វីៗត្រូវ​យឺតពេល។
 
សញ្ញាប្រមាន​នៃជំងឺមហារីកទ្វារមាស ដែលអាច​ធ្វើឲ្យអ្នកស្លាប់បានបើមិនអើពើនឹងវា!
ទ្វារមាសជាផ្នែក​ខាងក្រៅ​នៃប្រដាប់បន្តពូជ​ស្រ្តីរួមមាន៖
ប្រហោងទ្វារមាស​ត្រូវបាន​គេដឹង​ដែរថា ជាបំពង់​សម្រាប់​ផ្ដល់កំណើត, ទ្វារមាសជា​ផ្នែកមួយ​នៃប្រព័ន្ធបន្តពូជ និងពង្រីក​ពីស្បូន​ទៅខាងក្រៅ​នៃរាងកាយ។ បបូរយោនី majora និងបបូរយោនី minora គឺមាន​ផ្នែកខាងក្រៅ​ដែលនៅជុំវិញ​ប្រហោងទ្វារមាស។
កន្លែងសំខាន់​ដែលធ្វើឲ្យអារម្មណ៍ពុះកញ្ជ្រោលក្នុង​ពេលរួមភេទ និងការធ្វើស​កម្មភាព គឺបន្ទះស្បែក​ដណ្ដប់​មុខយោនី (សិរយោនី)។ បើចំពេល​មានការត្រួត​ពិនិត្យទ្វារមាស, វាគឺ​ជាការ​ដូចគ្នា​ទៅនឹងអ្វី​ដែលអាច​ធ្វើបានដើម្បី​មើលទ្វាមាស, ប្រហោង​ប្លោក​នោម, រន្ធគូទ, និង​ប្រហោង​ពោះវៀនធំ។
ជំងឺមហារីកទ្វារមាស គឺជាជំងឺមហារីកដែលកើត​មានឡើងនៅក្នុង​ផ្នែកខាងក្រៅ​ទាំងនេះនៃប្រដាប់បន្តពូជ។ ជំងឺ​មហារីកទ្វារមាស គឺជាដុំ ឬឈឺ​នៅតំបន់​ទ្វារមាស​ដែលនាំឲ្យ​មានការ​រមាស់ហើយ​មិនបាត់ទៅវិញ​ជារៀង​រហូត។ ប្រភេទនៃជំងឺមហារីក​នេះអាច​កើតឡើងនៅលើ​ចន្លោះអាយុណាមួយ តែបើ​តាម​ការធ្វើវិនិឆ្ឆ័យ​ជាទូទៅ​ភាគច្រើន គឺកើត​នៅលើ​មនុស្ស​ចាស់។
ប្រភេទនៃជំងឺមហារីក​នេះអាចព្យាបាល​បានដោយ​យកជាលិកា​ដែលមាន​មេរោគមួយចំនួន​ចេញដែល​នៅជុំវិញ​ជាលិកា​ដែលមាន​សុខភាពល្អ។ ពេលខ្លះ​ការវះកាត់​តម្រូវ​ឲ្យមាន​ការយក​ចេញនូវ​យោនីទាំង​មូល។ 
រោគសញ្ញាផ្សេងទៀតរួមមាន៖
- ការផ្លាស់ប្ដូរ​ស្បែក​នៅលើទ្វារមាស ឧទាហរណ៍៖ ការផ្លាស់ប្ដូរពណ៌ ឬការលូតលាស់, ពេលខ្លះ​ជាមួយនឹង​ការលេចឡើង​រូបរាងនៃ​ដំបៅ ឬដុំស​នៅលើ​ស្បែក។
- ស្បែកឡើង​ក្រាស់​នៅ​ជុំវិញទ្វារមាស។
- ការហូរឈាមមិនប្រក្រតី ទាក់ទងនឹង​ការមករដូវ។
- បរបូទ្វារមាសឡើង​ទន់ ឬការប្រែប្រួល​ខ្លាំង។
- មានការឈឺចាប់​លើបរបូទ្វារ​មាស។
- ការឈឺចាប់នៅលើប្រហោងទ្វារមាស ជាពិសេស​ប្រសិនបើវា​មានរយៈពេល​មួយខែ ឬច្រើនជាងនេះ។
សម្រាប់ការ​ចង្អុល​បង្ហាញ​មួយចំនួនខាង​លើ ដែលអាច​ឲ្យអ្នកមើល​ឃើញពីសញ្ញា​បង្ហាញពីជំងឺមហារីក​លើបរបូទ្វាមាស នឹងអាច​ដឹងពី​ការណែនាំ​នូវលក្ខខណ្ឌ​ក្នុងការ​រារាំងពី​ការ​កើតជំងឺមហារីក​នេះផង​ដែរ។ តាមរយៈការធ្វើកោសល្យ​វិច័យមួយ​ដែលអាចឲ្យអ្នកប្រាកដ​ថា ប្រសិនបើវា​ជាការធ្វើរោគវិនិច្ឆ័យ​មហារីកបរបូមាត់​ទ្វារមាស។
ដុំតូចមួយនៃ​ជាលិកាពីតំបន់ដែល​ត្រូវបាន​យកចេញ ហើយត្រូវ​បានធ្វើការវិភាគ​ដោយមីក្រូទស្សន៍។ វេជ្ជបណ្ឌិត​ម្នាក់​ដែលមាន​ជំនាញ​នៅក្នុង​ការធ្វើតេស្ត​ជំងឺ​តាមរយៈ​មន្ទីរពិសោធន៍ (រោគសាស្រ្ត) ការធ្វើរោគវិនិច្ឆ័យ និងការត្រួត​ពិនិត្យមើល​ដើម្បីកំណត់​ថា អ្នកកើត​មានជំងឺមហារីក ឬអត់។
កត្តានាំឲ្យ​មានហានិភ័យជំងឺមហារីក​បរបូទ្វារមាស​រួមមាន៖ ការឆ្លង​មេរោគ (HPV) មានប្រវត្តិធ្លាប់​កើតជំងឺប៉េស, និងធ្លាប់​កើតជំងឺ (VIN)។
ខណៈពេលដែល​មានកត្តាហានិភ័យ​ណាមួយបាន​កើតឡើងចំពោះ​អ្នក វាមិនប្រាកដធានា​ទាំងស្រុង​នោះទេ ថាអ្នកនឹងត្រូវ​ទទួល ឬមិនទទួល​ហានិភ័យ​ពីជំងឺមហារីក​នេះទេ ប៉ុន្តែ​រឿងសំខាន់​ដំបូងគេ​បង្អស់ បន្ទាប់ពី​មានរោគសញ្ញា​ណាមួយ​បានកើតឡើង គឺត្រូវទៅ​ពិគ្រោះជាមួយនឹង​វេជ្ជបណ្ឌិត​ឲ្យបាន​ឆាប់បំផុត ប្រសិនបើ​អ្នក​មាន​ការព្រួយបារម្ភ​ពីហានិភ័យ​របស់​អ្នក៕
ដោយ៖ Brugn
ប្រភព៖ explicitgists

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!