លោក ហ៊ុន សែន ស្នើ​ភាគី​ថៃ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពលករ​ខ្មែរ​ដែលធ្វើ​ការ​នៅ​ប្រទេស​ថៃ

បញ្ហា​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ជា​ប្រធាន​បទ​មួយ ដែល​លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន លើក​យក​ទៅ​ជជែក​ជាមួយ​ភាគី​ថៃ នៅ​ក្នុង​ឱកាស​ដំណើរ​ទស្សកិច្ច​ជា​ផ្លូវ​ការ​រយៈ​ពេល​ពីរ​ថ្ងៃ​របស់​លោកនៅ​ ទីក្រុង​បាងកក​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សរសេរ​នៅ​លើ​បណ្ដាញ​សង្គមនៅ​ថ្ងៃ​សៅរ៍​នេះ​ថា លោក​បាន​ស្នើ​ដល់​ភាគី​ថៃ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ជួយ​ថែ​ទាំ​ពលករ​ខ្មែរ​ដែលកំពុង​​ធ្វើ​ការ​នៅ​ប្រទេស ​ថៃ។ ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដែល​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​អះអាង​ថា រង​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ពី​ថៅកែ​ជា​ជន​ជាតិ​ថៃ​។