ក្មេងស្រីពិការជើង ទាំងពីរ ដោយសារ គ្រោះរញ្ជួយដី ជិតអាចបំពេញក្តីស្រមៃ ក្លាយជា អ្នកបើកយន្តហោះហើយ!

ចិន៖ ក្មេងស្រីជនជាតិចិន រៀនថ្នាក់វិទ្យាល័យម្នាក់ ដែលពិការជើងទាំងពីរ ដោយសារគ្រោះរញ្ជួយដី នៅក្នុងខេត្តស៊ីឈាន់ កាលពីឆ្នាំ២០០៨ ដែលតែងតែស្រមៃថា ខ្លួននឹងអាចក្លាយជា អ្នកបើកបរយន្តហោះនោះ ពេលនេះសុបិន្ត របស់នាង ជិតក្លាយជា ការពិតហើយ។

ក្មេងស្រីពិការជើង ទាំងពីរ ដោយសារ គ្រោះរញ្ជួយដី ជិតអាចបំពេញក្តីស្រមៃ ក្លាយជា អ្នកបើកយន្តហោះហើយ!
រូបភាព របស់ Huang Meihua

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្មេងស្រីដែលតែងតែ ស្រមៃថាខ្លួន នឹងអាចក្លាយជា អ្នកបើកបរ យន្តហោះ រូបនោះ មានឈ្មោះថា Huang Meihua បានទទួល វគ្គបណ្តុះបណ្តាល រយៈពេល ៣សប្តាហ៍ ពីសាលា​អាកាសចរណ៍កាណាដា ក្នុងទីក្រុង Vancouver ប្រទេសកាណាដា ដែលចាប់ផ្តើមចូលរៀន ក្នុងខែកុម្ភៈ ខាងមុខនេះ។

នៅទីនោះ Huang នឹងត្រូវរៀន ពីមូលដ្ឋានគ្រឹះ នៃការហោះហើរ ហើយនឹងចុះឈ្មោះចូលរៀន ក្នុងថ្នាក់បណ្តុះ បណ្តាល ជើងហោះហើរ ដែលមានរយៈពេល រហូតដល់ទៅ ១០ម៉ោង។ បន្ទាប់ពីវគ្គសិក្សា ៣សប្តាយ៍ នោះរួច នាងនឹងត្រូវទទួល ការវាយតម្លៃ ពីចំណេះដឹង ដោយកំណត់ពី ស្ថានភាពរាងកាយ  និងការបង្ហាញ ដើម្បីបញ្ជាក់ថា នាងមានលក្ខណៈគ្រប់គ្រាន់ ក្នុងការហោះហើរ។

ជាមួយគ្នានេះដែរ បន្ទាប់ពីនាងទទួលបានអាជ្ញាប័ណ្ណ ជាអ្នកបើកយន្តហោះ នោះហើយ Huang ចង់ក្លាយជា ផ្នែកមួយ របស់ក្រុមអ្នកជួយសង្គ្រោះ លើអាកាស ព្រោះនាងនៅចាំថា កាលពីគ្រោះរញ្ជួយដី នាងត្រូវបានគេជួយ សង្គ្រោះ យកមកមន្ទីរពេទ្យ ដោយដឹកតាម ឧទ្ធម្ភាគចក្រ។

ក្មេងស្រីពិការជើង ទាំងពីរ ដោយសារ គ្រោះរញ្ជួយដី ជិតអាចបំពេញក្តីស្រមៃ ក្លាយជា អ្នកបើកយន្តហោះហើយ!

គូសបញ្ជាក់ឡើងវិញថា កាលពី Huang Meihua អាយុ ១១ឆ្នាំ និងជាសិស្សថ្នាក់ទី៥ នៃបឋមសិក្សា Beichuan នៅថ្ងៃទី ១២ ឧសភា ឆ្នាំ ២០០៨ មានគ្រោះរញ្ជួយដី កំរិត ៨.០វ៉ិចទ័រុ បានវាយប្រហារ ទីក្រុងដែលនាងរស់នៅ។ ពេលនោះ នាងបានកប់ នៅក្រោមអាគារសាលា ដែលបាក់រលំ។ ក្រោយមក នាងត្រូវគេ ជួយសង្គ្រោះបាន តែជាអកុសល នាងបានបាត់បង់ ជើងទាំងពីរ ទៅហើយ។

បន្ទាប់ពីសិក្សា ពីសោកនាកម្មនៃជីវិត របស់នាងរួចហើយនោះ សាលាអន្តរជាតិមួយ ក្នុងទីក្រុង Dujiangyan ក៏បានផ្តល់អាហារូបករណ៍ ដល់នាងផងដែរ ដើម្បីបន្តការសិក្សា។ កាលពីដំបូង នាងពិតជាលំបាកខ្លាំងណាស់ ក្នុងការ រៀនភាសាអង់គ្លេស តែដល់ថ្នាក់មធ្យមសិក្សា នាងក៏ក្លាយទៅជាសិស្សពូកែ ហើយជាញឹកញាប់ នាងក៏បានចូលរួម ក្នុងការងារស្ម័គ្រចិត្ត ដូចជាធ្វើជាគ្រួ នៅសាលាបឋមសិក្សា ជាដើម៕

ក្មេងស្រីពិការជើង ទាំងពីរ ដោយសារ គ្រោះរញ្ជួយដី ជិតអាចបំពេញក្តីស្រមៃ ក្លាយជា អ្នកបើកយន្តហោះហើយ!
ក្មេងស្រីពិការជើង ទាំងពីរ ដោយសារ គ្រោះរញ្ជួយដី ជិតអាចបំពេញក្តីស្រមៃ ក្លាយជា អ្នកបើកយន្តហោះហើយ!
ក្មេងស្រីពិការជើង ទាំងពីរ ដោយសារ គ្រោះរញ្ជួយដី ជិតអាចបំពេញក្តីស្រមៃ ក្លាយជា អ្នកបើកយន្តហោះហើយ!

ប្រភព៖ /

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត