ព្រឹក​មិ​ញ​! សមត្ថកិច្ច​បង្ហាញមុខ​ចោរ ​ញី​-​ឈ្មោល​២​នាក់ ក្នុង​អំពើ​ប្លន់​មាស និង​ប្តូរ​ប្រាក់​នៅ ​ក្រុង​បាត់ដំបង

ខេត្តបាត់ដំបង ៖ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៩ ធ្នូ ២០១៥ នេះ សមត្ថកិច្ច​ខេត្ត​បាន​ធ្វើការ​បង្ហាញមុខ​ជនសង្ស័យ​២​នាក់ ជា​សាធារណៈ ក្នុង​នោះ​មាន​ស្រី​ម្នាក់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន ដែល​សមត្ថកិច្ច​ចាប់​បាន​កាលពី​ថ្ងៃ​ទី​១៧ ធ្នូ ក្នុង​អំពើ​ប្លន់​អាជីវករ​លក់​មាស នៅ​ក្នុង​ក្រុង​បាត់ដំបង ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​ហាំ សុ​ផាត ហៅ​ម៉ា​ប់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ហេង លី ភេទ​ស្រី ជា​មេការ​ខារ៉ាអូខេ «​ព្រី​ន​សេស​» ពួក​គេ​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង  ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។

បើ​តាម​សមត្ថកិច្ច​ថា វត្ថុ​តាង​ដែល​ដកហូត​ បាន​មាន​កាំភ្លើងខ្លី​ម៉ាក​រ៉ូ​ឡូ​១​ដើម និង​កាំ​មួយ​ចំនួន​, បន្តោង​ខ្សែ​.​ក​១ ខ្សែដៃ​១​ខ្សែ​, កេស​ដែក​២ និង​ម៉ូតូ​២​គ្រឿង ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ប្លន់ ។ ជនសង្ស័យ​ទាំង​២​នាក់​នេះ ជា​អ្នកសមគំនិត​ជាមួយ​ក្រុម​ចោរប្លន់​ចំនួន​៥​នាក់ ដែល​ប្លន់​អាជីវករ​លក់​មាស និង​ដូរ​លុយ កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ធ្នូ ២០១៥ ស្ថិត​នៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​រៀបចំ​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​កាន់​តុលាការ​ហើយ ។

ទន្ទឹម​នឹង​ការ​បង្ហាញមុខ​ជនសង្ស័យ​ទាំង​២​នាក់​នេះ សមត្ថកិច្ច​បាន​ប្រគល់​គ្រឿងអលង្ការ​ទាំងនោះ ជូន​ទៅ​ម្ចាស់​ដើម​វិញ​មានឈ្មោះ​លឹ​ម គឹ​ម​ហេង ភេទ​ស្រី អាយុ​៦២​ឆ្នាំ ។ គួររំលឹកថា សមត្ថកិច្ច​កំពុង​ដេញ​តាម​ចាប់​បុរស​២​នាក់ សង្ស័យ ​ពាក់ព័ន្ធ​ករណី​ប្លន់​អ្នកលក់​មាស ប្តូ​រប្រាក់​កាលពី​ល្ងាច​មិ​ញ ៕

ព្រឹក​មិ​ញ​! សមត្ថកិច្ច​បង្ហាញមុខ​ចោរ ​ញី​-​ឈ្មោល​២​នាក់ ក្នុង​អំពើ​ប្លន់​មាស និង​ប្តូរ​ប្រាក់​នៅ ​ក្រុង​បាត់ដំបង

ព្រឹក​មិ​ញ​! សមត្ថកិច្ច​បង្ហាញមុខ​ចោរ ​ញី​-​ឈ្មោល​២​នាក់ ក្នុង​អំពើ​ប្លន់​មាស និង​ប្តូរ​ប្រាក់​នៅ ​ក្រុង​បាត់ដំបង
ព្រឹក​មិ​ញ​! សមត្ថកិច្ច​បង្ហាញមុខ​ចោរ ​ញី​-​ឈ្មោល​២​នាក់ ក្នុង​អំពើ​ប្លន់​មាស និង​ប្តូរ​ប្រាក់​នៅ ​ក្រុង​បាត់ដំបង
ព្រឹក​មិ​ញ​! សមត្ថកិច្ច​បង្ហាញមុខ​ចោរ ​ញី​-​ឈ្មោល​២​នាក់ ក្នុង​អំពើ​ប្លន់​មាស និង​ប្តូរ​ប្រាក់​នៅ ​ក្រុង​បាត់ដំបង
ព្រឹក​មិ​ញ​! សមត្ថកិច្ច​បង្ហាញមុខ​ចោរ ​ញី​-​ឈ្មោល​២​នាក់ ក្នុង​អំពើ​ប្លន់​មាស និង​ប្តូរ​ប្រាក់​នៅ ​ក្រុង​បាត់ដំបង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត