នារីវ័យក្មេងម្នាក់ ចេញមុខបកស្រាយ រឿងរ៉ាវ និងភាពឈឺចាប់ ក្រោយត្រូវ ពួក ISIS ចាប់ធ្វើជា ទាសករផ្លូវភេទ អស់រយៈពេល ៣ខែ

អ៊ីរ៉ាក់៖ កាលពីពេលថ្មីៗនេះ នារីវ័យក្មេងម្នាក់ បានចេញមុខបកស្រាយ រឿងរ៉ាវ និងភាពឈឺចាប់ រួមទាំងទុក្ខលំបាក យ៉ាងរន្ធត់ របស់នាង ក្រោយត្រូវពួក ISIS ចាប់ខ្លួន យកទៅធ្វើជា ទាសករផ្លូវភេទ របស់ពួកគេ អស់រយៈពេល ៣ខែ។

នារីវ័យក្មេងម្នាក់ ចេញមុខបកស្រាយ រឿងរ៉ាវ និងភាពឈឺចាប់ ក្រោយត្រូវ ពួក ISIS ចាប់ធ្វើជា ទាសករផ្លូវភេទ អស់រយៈពេល ៣ខែ
នាង Nadia Murad Basee Taha អាយុ២១ឆ្នាំ

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីរូបនោះ មានឈ្មោះ Nadia Murad Basee Taha អាយុ២១ឆ្នាំ បានប្រាប់ទៅកាន់ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ឲ្យដឹងថា «ការរំលោភសេពសន្ថវៈ របស់ពួក ISIS ត្រូវបានប្រើ ដើម្បីបំផ្លាញស្រ្តី និងកុមារី ហើយក៏ដើម្បីធានាថា ស្រ្តីទាំងអស់នោះ មិនអាចចាប់ផ្តើម ជីវិតសារជាថ្មី ម្តងទៀតបាន ផងដែរ»។

គួរបញ្ជាក់ឲ្យដឹងផងដែរថា នារីវ័យក្មេង ដែលជាជនជាតិភាគតិច Yazidi រូបនេះ ត្រូវបានពួក ISIS ចាប់ខ្លួន នៅក្នុងខែសីហា កាលពីឆ្នាំមុន ពីភូមិដែលនាងរស់នៅ ក្នុងប្រទេសអ៊ីរ៉ាក់។

នារីវ័យក្មេងម្នាក់ ចេញមុខបកស្រាយ រឿងរ៉ាវ និងភាពឈឺចាប់ ក្រោយត្រូវ ពួក ISIS ចាប់ធ្វើជា ទាសករផ្លូវភេទ អស់រយៈពេល ៣ខែ

នាង Nadia បាននិយាយថា «រដ្ឋអ៊ីស្លាម ISIS បានចាត់ទុក និងជួញដូរ ស្រ្តី Yazidi ដូចជាសាច់អីចឹង»។ នាងក៏បានរៀបរាប់ ពីទុក្ខលំបាក យ៉ាងរន្ធត់ របស់នាងទៀតថា «ខ្ញុំត្រូវបាន បុរសម្នាក់ចាប់ខ្លួន ដោយដឹកតាម រថយន្តក្រុង មួយគ្រឿង ទៅកាន់អាគារ មួយកន្លែង នៅក្នុងបន្ទាយ របស់ពួក ISIS ក្នុងទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់ ដែលជាទីកន្លែង ផ្ទុកនូវស្រ្តី និងកុមារ Yazidi រាប់ពាន់នាក់ សម្រាប់ផ្លាស់ប្តូរគ្នា ទុកជាអំណោយ របស់ពួក សកម្មប្រយុទ្ធ ទាំងនោះ។ រយៈពេល ២-៣ថ្ងៃ ក្រោយមក បុរសដែលចាប់ខ្ញុំមក បានបង្ខំឲ្យខ្ញុំ ប្តូរសម្លៀកបំពាក់ និងផាត់មុខ ឲ្យបានស្អាត។ នៅយប់ដ៏គួរឲ្យរន្ធត់នោះ គាត់បានបង្ខំឲ្យខ្ញុំ បំរើពួកសកម្មប្រយុទ្ធ ទាំងនោះ។ គាត់បានវាយធ្វើបាបខ្ញុំ។ គាត់ឲ្យខ្ញុំ ដោះសម្លៀកបំពាក់ចេញ។ គាត់បានយកខ្ញុំ ដាក់ក្នុងបន្ទប់មួយ ជាមួយនឹង ពួកអ្នកយាម ហើយពួកគេ ក៏បានចាប់រំលោភខ្ញុំ រហូតដល់ខ្ញុំ ដួលសន្លប់តែម្តង»។

នារីវ័យក្មេងម្នាក់ ចេញមុខបកស្រាយ រឿងរ៉ាវ និងភាពឈឺចាប់ ក្រោយត្រូវ ពួក ISIS ចាប់ធ្វើជា ទាសករផ្លូវភេទ អស់រយៈពេល ៣ខែ

គួរឲ្យដឹងផងដែរថា នាង Nadia ក៏បានព្យាយាម រត់គេចខ្លួន ចេញពីទីនោះ ផងដែរ ប៉ុន្តែនាងត្រូវបាន អ្នកយាម ចាប់ខ្លួន យកមកវិញដដែល។

យ៉ាងណាមិញ នាង Nadia បានយំខ្សឹបខ្សួល និងអង្វរ ដល់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ថា «ខ្ញុំសូមអង្វរអ្នក សូមកម្ចាត់ ពួករដ្ឋអ៊ីស្លាម ISIS ចោលទាំងអស់ទៅ»។ នាងបានឲ្យដឹងទៀតថា បងប្អូនប្រុស របស់នាង ប៉ុន្មាននាក់ទៀត ខ្លះត្រូវបាន ពួកសកម្មជន ISIS សម្លាប់ និងខ្លះទៀត បានរត់គេចខ្លួន និងបច្ចុប្បន្ន កំពុងរស់នៅ ក្នុងប្រទេសអាល្លឺម៉ង់ ឯណោះ។

ទោះបីជាយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ បាននិយាយថា រដ្ឋអ៊ីស្លាម ប្រហែលជាព្យាយាម ប្រព្រឹត្តិអំពើ ប្រល័យពូជសាសន៍ ទៅលើជនជាតិភាគតិច Yazidi  និងបានជម្រុញឲ្យ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការ សហប្រជាជាតិ បញ្ជូនសំណុំរឿងនេះ ទៅកាន់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីកាត់ទោស ហើយមើលទៅ៕

នារីវ័យក្មេងម្នាក់ ចេញមុខបកស្រាយ រឿងរ៉ាវ និងភាពឈឺចាប់ ក្រោយត្រូវ ពួក ISIS ចាប់ធ្វើជា ទាសករផ្លូវភេទ អស់រយៈពេល ៣ខែ

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត