បុរស​ជនជាតិ​អ៊ីតាលី ដើរ​ស្រាតខោ​ពេញ​ឆ្នេរសមុទ្រ​អូរ​ឈើទាល ត្រូវ​នគរបាល​អន្តោប្រវេសន៍ ឃាត់ខ្លួន​

ព្រះសីហនុ: ​កម្លាំង​ការិយាល័យ​នគ​បាល​អន្តោប្រវេសន៍​ខេត្ត​ព្រះសីហនុ បាន​ធ្វើកា​ឃាត់ខ្លួន​បុរស​ជនជាតិ​អ៊ីតាលី​ម្នាក់ ដែល​បាន​ដើរ​ស្រាតខោ នៅ​ឆ្នេរសមុទ្រ​អូរ​ឈើទាល កាលពី​យប់​ថ្ងៃ​ទី​១៨ ខែ​ឆ្នូ ឆ្នាំ​២០១៥ ស្ថិត​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​មន្ត្រីនគរបាល​អន្តោប្រវេសន៍ បានអោយដឹងថា ជនបរទេស​នោះ មានឈ្មោះ Askasi Jamshid ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ កើត​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ១៩៦៨ សញ្ជាតិ​អ៊ីតាលី កាន់​លិខិតឆ្លងដែន​លេខ YA4688368 ផុត​សុពលភាព​ថ្ងៃ​១៧ មិថុនា ២០២៣ និង​ទិដ្ឋាការ​ទេសចរណ៍​លេខ TI10049887 ផុត​សុពលភាព​ថ្ងៃ ២៣ ខែ​ធ្នូ ២០១៥​។​

​តាម​ការសាកសួរ​ជនបរទេស​រូបនេះ បាន​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាន​ឆ្លងដែន​ពី​ប្រទេស​ថៃ ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ថ្ងៃ​២៣ វិច្ឆិកា ២០១៥ នឹង​បាន​បន្ត​មក​ស្នាក់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ផ្ទះសំណាក់ G.B.T 2 រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥ ទើប​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​មន្ត្រីនគរបាល​អន្តោប្រវេសន៍ បាន​បន្តទៀតថា តាម​ការពិនិត្យ ជនបរទេស​រូបនេះ ពិតជា​បាន​បង្ករ​នូវ​ភាពអនាធិបតេយ្យ ដូចជា ដើរ​ស្រាត នៅតាម​ឆ្នេរ​អូរ​ឈើទាល និង​បាន​ដើរ​គំរាមកំហែង​បង្ករ​អំពើហឹង្សា​រលើ​អ្នកដទៃ ជា​រៀងរាល់ថ្ងៃ​។ ប៉ូលិស​ក៏​ធ្លាប់​ចាប់​ឃាត់ខ្លួន​បុរស​នោះ អស់​ពេល ១​យប់ និង​បាន​ធ្វើ​កិច្ចសន្យា​ម្តង​រួចមកហើយ តែ​ជន​បរទេស​រូបនេះ ពុំ​រាងចាល និង​នៅ​តែ​បង្ករ​ភាពអនាធិបតេយ្យ​ដដែល​។​

​ក្រោយ​ការឃាត់ខ្លួន​ជនបរទេស​រូបនេះ នគរបាល​អន្តោប្រវេសន៍​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​របាយការណ៍ បញ្ជួន​ជន​ខាងលើ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​ឆ្នូ ឆ្នាំ​២០១៥៕​