លក្ខណៈ​ពិសេស​នៃ​ការ​កម្រើក​របស់​កូន​ក្នុង​ផ្ទៃ​

លក្ខណៈ​ពិសេស​នៃ​ការ​កម្រើក​របស់​កូន​ក្នុង​ផ្ទៃ​

ការ​កម្រើក​របស់​កូន​ក្នុង​ផ្ទៃ​គឺជា​របៀប​មួយ​ក្នុងការ​ប្រាប់​ឱ្យ​ម្តាយ​ដឹងថា​គេ​នៅ​មាន​ក្នុង​ពោះ ប៉ុន្តែ​ការ​កម្រើក​នេះ​ចែក​ទៅ​តាម​ដំណាក់កាល ហើយ​ដំណាក់កាល​នី​មួយៗ​មាន​លក្ខណៈ​ខុស​គ្នា​ទាំងអស់ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​ប្រាប់​អ្នក​ពី​ដំណាក់កាល​ទាំងនោះ​។ តើ​មាន​អ្វី​ដែល​ខុស​គ្នា​នោះ​?

​ដំណាក់កាល​ដំបូង​
​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ដំបូង ៖
•​    ​នៅ​សប្តាហ៍​ទី​៧​ដល់​ទី​៨  អ្នកនឹង​ឃើញ​ក្នុង​ស្បូន​អ្នក​មាន​ចលនា​ដូច​ទឹករលក​ពេល​ដែល​អ្នក​ឆ្លុះ​មើល​អេកូ​ល នោះ​កូន​ចាប់ផ្តើម​មាន​ចលនា​តិចៗ​ហើយ​។​
•​    ​នៅ​សប្តាហ៍​ទី​៩ ទារក​នឹងមាន​ចលនា​រមួល​។​
•​    ​ក្រោយ​សប្តាហ៍​ទី​១០​រួច ទារក​នឹងមាន​ចលនា​ដូច​អណ្តែត និង​លោត​ជាដើម​។​

​ដំណាក់កាល​កណ្តាល​នៃ​ការ​មាន​ផ្ទៃពោះ​
​នៅ​ដំណាក់កាល​នេះ​កូន​នឹង​កម្រើក​ដោយ​ប្រើ​រាងកាយ​ទាំងមូល​របស់​គេ ដូចជា ៖ ក្រឡាប់​ខ្លួន លោត កម្រើក​ដៃ និង​ជើង បង្វិល​ក្បាល និង​ខ្លួន នៅ​សប្តាហ៍​ទី​១៣​ដល់​១៥ គឺជា​ពេលវេលា​ដែល​កូន​កម្រើក​ខ្លាំង​បំផុត លុះ​ដល់​អាទិត្យ​ទី​១៧​ទើប​កូន​មិនសូវ​កម្រើក​វិញ​។​

​ដំណាក់កាល​ជិត​សម្រាល​
​នៅពេល​ដែល​កូន​ជិត​ចេញមក​ជួប​ពិភពលោក កូន​នឹង​កាត់បន្ថយ​ការ​កម្រើកខ្លួន​តិច​វិញ ប៉ុន្តែ​គេ​នឹង​កម្រើក​ដៃ ភ្នែក និង​មាត់ច្រើន​វិញ ហើយ​ចលនា​នៃ​ការដកដង្ហើម​ក៏​ប្រែជា​ច្រើនជាង​មុន​ដែរ ដូចនេះ​អ្នក​អាច​ដឹង​តាមរយៈ​នេះ​បាន​ថា កូន​ជិត​កើត​ហើយ​៕ 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។