​ស្បូន​មាន​បញ្ហា មិន​អាច​បរិភោគ​អ្វីខ្លះ​?

​ស្បូន​មាន​បញ្ហា មិន​អាច​បរិភោគ​អ្វីខ្លះ​?

ស្បូន​មាន​បញ្ហា​នៅទីនេះ​សំដៅ​ដល់​ស្បូន​អ្នក​មាន​ដុះ​ដុំ​សាច់ ដូចនេះ​នៅពេល​ដែល​អ្នក​មាន​ជំងឺ​នេះ​អ្នក​មិនគួរ​បរិភោគ​អាហារ​មួយចំនួន​ឡើយ បើ​ពុំ​ដូច្នោះ​ទេ ដុំ​សាច់​នោះ​អាច​នឹង​កាត់​តែ​ធំ ដូចនេះ​តើ​មាន​អាហារ​អ្វីខ្លះ​ដែល​មិន​អាច​ពិសារ​បាន​នោះ​?

​អាហារ​ត្រជាក់​
​អាហារ​ត្រជាក់​នៅទីនេះ​សំដៅ​ដល់​អាហារ​មួយ​ចំនួន​ដូចជា ៖ អាហារ​ដែល​ក្លាសេ​ក្នុង​ទូរ​ទឹកកក​យូរ ទឹកកក​ឈូស ភេសជ្ជៈ​ដែល​ត្រជាក់ សាឡា​ត ត្រី​ឆៅ ពពួក​អាហារ​ទាំងនេះ​អ្នក​គួរតែ​ចៀស​កុំ​បរិភោគ​ឱ្យសោះ បើ​អ្នក​ចៀស​មិនបាន វា​នឹង​ធ្វើឱ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​។​

​អាហារ​ក្តៅ​
​ក្រៅពី​អាហារ​ដែល​ត្រជាក់​ខាងលើ អ្នក​ក៏​មិន​ត្រូវ​ពិសារ​អាហារ​ដែល​ក្តៅ​ដែរ អាហារ​ទាំងនោះ​មានដូចជា ៖ អាហារ​បំពង​ខ្លាញ់ អាហារ​ដែល​អាំង ហើយ​អ្នក​ក៏​មិន​ត្រូវ​ទទួល​ទាន​សាច់​ក្ងាន សាច់​ពពែ បង្គា​រ ក្តាម ម្រេច និង​ខ្ញី​ជាដើម ព្រោះ​វា​សុទ្ធ​តែ​អាច​ធ្វើឱ្យ​ជំងឺ​អ្នក​កាន់តែ​អាក្រក់​ថែមទៀត​។​

​អាហារ​ដែល​ប៉ូវ​
​នៅពេល​ដែល​អ្នក​មាន​ជំងឺ​នេះ អ្នក​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​ប៉ូ​វ ឬ​ប៉ូវ​ខ្លាំង​នោះ​ទេ ព្រោះ​វា​មិនល្អ​ឡើយ​សម្រាប់​ជំងឺ​អ្នក អាហារ​ប៉ូវ​នៅទីនេះ​សំដៅ​ដល់​ការប្រើ​ថ្នាំ​ចិន​ដើម្បី​ប៉ូវ ដូចនេះ​មុននឹង​អ្នក​ប្រើ​ថ្នាំ​ទាំង​នោះ អ្នក​គួរ​ពិគ្រោះ​ជាមួយ​ពេទ្យ​ចិន​សែរ​ជាមុនសិន​។​

​វីតាមីន​E
​អាហារ​ដែល​មាន​វីតាមីន​E ទឹក​សណ្តែក សណ្តែក​លឿង និង​ផលិតផល​ដែល​ធ្វើ​ពី​សណ្តែក​ក៏​មិន​ត្រូវ​បរិភោគ​ច្រើន​ដែរ អ្នក​ត្រូវ​តែ​កាត់បន្ថយ​ទើប​វា​មិន​ប៉ះពាល់​ដល់​ជំងឺ​អ្នក ដែល​អាច​ធ្វើឱ្យ​ជំងឺ​អ្នក​ពិបាក​ព្យាបាល​។​
​    ​បញ្ជាក់ ៖ ក្រៅពី​តម​អាហារ​ទាំង​លើ​មិន​បរិភោគ អ្នក​ត្រូវតែទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួលយក​ការព្យាបាល ទើប​ជំងឺ​អ្នក​ឆាប់​ជាសះស្បើយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។