​ចូល​ឆ្នាំ​ចិន​ថ្ងៃទី​១ មិន​អាច​ធ្វើ​អ្វីខ្លះ​?

​ចូល​ឆ្នាំ​ចិន​ថ្ងៃទី​១ មិន​អាច​ធ្វើ​អ្វីខ្លះ​?

ចូលឆ្នាំ​សកល​ជិត​មក​ដល់​ហើយ ទង្ទឹម​នឹង​នេះ​ចូល​ឆ្នាំ​ចិន​ក៏​ជិត​មក​ដល់​ដូចគ្នា ដូចនេះ​តើ​អ្នក​ធ្លាប់​ដឹង​ពី​ទំនៀម​ទំលាប់​មួយចំនួន​ដែល​ទាក់ទង​នឹង​ចូល​ឆ្នាំ​ចិន​ឬទេ​? ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ទំនៀម​ទំលាប់​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ចូល​ឆ្នាំ​ចិន​ថ្ងៃទី​១​។ តើ​មាន​អ្វី​ដែល​មិន​អាច​ធ្វើបាន​នោះ​?

1.​    ​អ្នក​មិន​ត្រូវ​គេង​ទ្រ​មួក​នៅ​ថ្ងៃទី​១​នៃ​ចូលឆ្នាំ​ចិន​ឡើយ ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​គេង​ទ្រ​មួក​ពេញ​មួយ​ឆ្នាំ​បាន​។​
2.​    ​នៅពេល​ដែល​អ្នក​ចង់​ហៅ​នរណា​ម្នាក់​ឱ្យ​ក្រោក​ពី​គេង​នៅថ្ងៃនេះ អ្នក​មិន​ត្រូវ​ហៅ​ឈ្មោះ​របស់​គេ​ឡើយ ព្រោះ​បើ​អ្នក​ហៅ នោះ​មនុស្ស​ម្នាក់​នោះ​នឹង​ត្រូវ​គេ​ទឿន​ឱ្យធ្វើ​ការងា​រពេញ​មួយឆ្នាំ​។​
3.​    ​អាហារ​ពេលព្រឹក​របស់​អ្នក​មិន​ត្រូវ​បរិភោគ​បបរ​នោះទេ អ្នក​ត្រូវ​តែ​ពិសារ​បាយ​ទើប​អ្នក​អាច​មាន​លាភ​ចូល​ពេញ​មួយឆ្នាំ​។​
4.​    ​អ្នក​មិន​ត្រូវ​កាន់​កន្ត្រៃ និង​កាំបិត​នៅ​ថ្ងៃ​នោះ​ឡើយ ព្រោះ​វា​អាច​នាំ​រឿង​មិនល្អ​ឱ្យ​អ្នក​បាន​។​
5.​    ​អ្នក​មិន​ត្រូវ​ធ្វើ​ម្ហូប​ថ្មី​ទេ ត្រូវតែ​បរិភោគ​អាហារ​ដែល​សល់​ពី​សែន ទើប​អ្នក​អាច​សល់​ទ្រព្យ​នៅ​ឆ្នាំ​ថ្មី​។​
6.​    ​អ្នក​មិន​ត្រូវ​ធ្វើឱ្យ​បែក​ចាន កញ្ចក់ ឬ​ប្រដាប់​ប្រដាល់​ដែល​ធ្វើ​ពី​កញ្ចក់​នោះទេ ព្រោះ​វា​អាច​បំបែក​សំណាង​អាក្រក់​របស់​អ្នក​ពេញ​មួយឆ្នាំ​បាន​។​
7.​    ​អ្នក​មិន​ត្រូវ​បោស​ផ្ទះ​នោះទេ ព្រោះ​វា​អាច​បោស​សំណាងល្អ និង​ទ្រព្យ​របស់​អ្នកចេញ​អស់ ដូចនេះ​បើ​អ្នក​ត្រូវ​តែ​បោស​ដោយ​ខានមិនបាន អ្នក​គួរតែ​បោស​ពី​ក្រៅ​ចូលក្នុង​វិញ​។​
8.​    ​អ្នក​មិន​ត្រូវ​ចាក់សម្រាម​នោះទេ អ្នក​ត្រូវ​ចាំ​ដល់​ថ្ងៃទី​៥​ទើប​ចាក់ចោល នោះ​វា​អាច​បញ្ជាក់បាន​ថា អ្នក​នាំ​ភាព​ក្រ​ចេញពីផ្ទះ​របស់​អ្នក​។​
9.​    ​អ្នក​មិន​ត្រូវ​ខ្ចីលុយ​គេ ហើយក៏​មិន​ត្រូវ​ឱ្យ​គេ​ខ្ចី​ដែរ ព្រោះ​វា​អាច​នាំ​ទ្រព្យសម្បតិ្ត​អ្នក​ហូរ​ចេញ​ទៅ​ក្រៅ​អស់​។​
10.​    ​អ្នក​ក៏​មិនអាច​ទិញ​របស់​របស់​ផ្សេងៗ​ដែរ ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​បែក​ទ្រព្យ​បាន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។