ព័ត៌​មាន​បន្ថែម ៖ ចោរប្លន់ទូមាស​ផ្តួលម៉ូតូ​ចោលរត់ចូលព្រៃ ប៉េអឹមនិងសមត្ថកិច្ចកំពុងព័ទ្ធ​

ខេត្តកំពង់ស្ពឺ ៖ គិត​ត្រឹម​វេលា​ម៉ោង​០១ និង​៥៨​នាទី​រសៀល​ថ្ងៃ​ទី​១៩ ធ្នូ ២០១៥ នេះ កម្លាំង​ប៉េ​អឹ​ម និង​សមត្ថកិច្ច​កំពុងធ្វើការ​ឡោម​ព័ទ្ធ​នៅ​ចំណុច​ភូមិ​ក្រាំង​ដី​វ៉ា​យ ដែល​ក្រុម​ចោរប្លន់​២​នាក់​បាន​ផ្តួល​ម៉ូតូ​ចោល​នៅ​ទីនោះ ហើយ​រត់​ចូល​ព្រៃ​ដោយ​មាន​ទាំង​កាំភ្លើង​អាការ​ក្នុង​ដៃ​ផង​ដែរ ។ គិត​ត្រឹម​​ម៉ោង​០១​រសៀល​នេះ នៅ​តែ​មិន​ទាន់​ចាប់ចោរ​ប្លន់​មាស​នៅ​ផ្សារ​តា​ឡា​ត់​នៅឡើយ

ប្រភព​បន្ត​ថា ម៉ូតូ​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ប្លន់​នោះ គឺ​ម៉ាក​ស្មាស់​ស៊េរី​ចាស់​មួយ​គ្រឿង ដោយ​ត្រូវ​កម្លាំង​ដកហូត​បាន​ហើយ។

ទោះបីជា​យ៉ាងណា កម្លាំង​ក៏​កំពុងធ្វើការ​រុករក​ជនសង្ស័យ​ទាំង​២​នាក់​ដែល​កំពុង​គេចខ្លួន​ក្នុង​ព្រៃ និង​ប្រុង​ប្រយ័ត្ន​ផង​ដែរ ព្រោះ​ខ្លាច​ក្រែង​ជនសង្ស័យ​អាច​នឹង​បាញ់​តដៃ ព្រោះ​ពួក​វា​មាន​កាំភ្លើង​អាកា​ក្នុង​ដៃ ។ ជុំវិញរឿង ព័ត៌​មានបន្ថែម ៖ ស្លាប់ស្មៀនឃុំម្នាក់ពេលរត់ទៅ​​ជួយ ​ខណៈ​ចោរ​កំពុង​វាយប្លន់​ទូ​មាស