មុន​នេះ! គណៈ​បញ្ជាការ​ខណ្ឌទួលគោក ចុះ​បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង​ដែល​អាងខ្នង​ជា​យូរ​មក​ហើយ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក ​ដឹកនាំ​ដោយ​លោកប៉ា​ង លី​ដា អភិ​បាលរង​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ដុះ​ស្លែ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​០១ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៩ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​៥៥CEo, ផ្លូវ​លេខ​១២២ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ។

ក្នុង​ការ​បង្ក្រាប​នោះ ត្រូវ​កម្លាំង​ដកហូត​បាន​ទូ​ហ្គេ​ម​បាញ់​ត្រី​២​គ្រឿង​, ទូ​ហ្គេ​ម​បៀ​១៥​គ្រឿង និង​ឃាត់​មនុស្ស​ចំនួន​៧​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​២​នាក់ ។

គួរ​បញ្ជាក់​ថា ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ខាងលើ​នោះ បាន​បើក​លេង​ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​ត្រូវគេ​ដឹងទៀតថា មាន​លោក​ឧត្តម​សេ​នីយ៍​​អង្គរក្ស​ម្នាក់​ឈ្មោះ​បារាំង ជា​អ្នក​កាង​នៅ​ពីក្រោយ​ ។