ស្លុតចិត្ត! ថតរូបខ្លួនឯង បែរជាជាប់រូប Alien ឈរពីក្រោយ

រុស្ស៊ី៖ ស្រ្តីម្នាក់ឈ្មោះ Olesya Podkorytov បានអះអាងថា នាងបានថតរូបនៅលើយន្តហោះ ហើយពេលភ្លាមនោះ នាងមិន បានចាប់អារម្មណ៍ទេថា មានស្រមោលរាងមនុស្សចម្លែក ឈរនៅកៅអី ពីក្រោយនាង។

នាង Olesya Podkorytov ដែលជាអ្នករស់នៅក្នុងទីក្រុង Kurgan ភាគកណ្តាលនៃ ប៉ែកខាងត្បូង ប្រទេសរុស្ស៊ី ក្នុងតំបន់ Kurgan Oblast បាននិយាយថា នាងបានជិះយន្តហោះក្នុងដំណើរ នៃមុខជំនួញ ក៏ស្រាប់តែមាន ចិត្តចង់ថតរូបរបស់ខ្លួនលើយន្តហោះ ដែលនាងបញ្ជាក់ថា មិនមែនជាទម្លាប់ ដែលខ្លួនចូលចិត្តធ្វើនោះឡើយ។ បន្ទាប់ពីនាងបាន ចែកចាយរូបនោះ លើបណ្តាញសង្គម ស្រាប់តែមាន Comment ជាច្រើនពីមិត្តភក្តិនាង និងប្រាប់ថា មាន Alien (= មនុស្សភពផ្សេង) នៅខាងក្រោយនាង។

នាងបញ្ជាក់ថា នៅពេលដែល នាងថតរូបនោះនាងមិនបាន ដឹងខ្លួន ថារូបមួយសន្លឹក នេះជាប់រូប Alien ដែលដូចរូបនៅក្នុង ខ្សែភាពយន្តបែបនេះទេ ទាល់តែមានគេ Comment មកប្រាប់ទើបដឹងខ្លួន ថាគួរឲ្យព្រឺ ឆ្អឹងខ្នងមែន។ លើសពីនេះ ទៅទៀត រូប Alien នោះ ក៏មានពន្លឺភ្លើង ចេញពីក្បាលផងដែរ ប៉ុន្តែយើងមើល មិនឃើញភ្នែក របស់វាទេ គ្រាន់តែឃើញ ជារាងខ្លួនឈរ មួយជំហរដែល មានពណ៌បៃតងតែប៉ុណ្ណោះ ហើយបើតាមរូបថត នេះយើងឃើញថា ដងខ្លួនរបស់ Alien នេះមានទំហំធំខុសពី មនុស្សធម្មតា ។

បន្ថែមពីនេះ លោក Viktor Lunev អ្នកជំនាញផ្នែកអាកាសចរណ៍ បាននិយាយថា៖ “នេះគ្រាន់តែជា អបិយជំនឿ របស់អ្នក បើកយន្តហោះ និងអ្នកដំណើរប៉ុណ្ណោះ ហើយប្រហែលជា មានមូលហេតុ ផ្សេងពីនេះ”។ លោកក៏បាន បន្ថែមទៀតថា “តាមបទពិសោធន៍ លោកពុំដែល ធ្លាប់ជួបរឿងបែប នេះពីមុនមកទេ ប្រហែលជាយើង អាចបកស្រាយ រូបភាពនេះជាមួយនឹង វត្ថុតាងដទៃទៀត តាមច្បាប់រូបវិទ្យាវិញ”។

ស្លុតចិត្ត! ថតរូបខ្លួនឯង បែរជាជាប់រូប Alien ឈរពីក្រោយ

រូបដែលនាង Olesya Podkorytov ថតជាប់មនុស្សភពផ្សេង

ស្លុតចិត្ត! ថតរូបខ្លួនឯង បែរជាជាប់រូប Alien ឈរពីក្រោយ
ស្លុតចិត្ត! ថតរូបខ្លួនឯង បែរជាជាប់រូប Alien ឈរពីក្រោយ

ប្រភព៖

កែសម្រួលដោយ៖ នរី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត