ជីវិត​ឯការ​របស់​តា​ពិការ​រស់​រង់ចាំតែ​សេចក្តីស្លាប់​

ដោយសារតែ​ជីវិត​ជា​កូនទោល​តែ ម្នាក់ឯង ហើយក៏​ជា​អ្នកស្នេហាជាតិ មួយរូប​បាន​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​លះបង់​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​ជាតិ​មាតុភូមិ​រហូតដល់​ធ្លាក់ខ្លួន​ពិការ ហើយ ក៏បាន​ឈប់​បម្រើ​ក្នុង​ជួរ​កងទ័ព​វិល​ត្រឡប់មក​ភូមិកំណើត​វិញ ដើម្បី​មករ​ស់ នៅ​ជាមួយ​ឪពុកម្តាយ មិនយូរប៉ុន្មាន ឪពុកម្តាយ​របស់គាត់​ក៏បាន​ស្លាប់ចោល​អស់​ទៀត ដោយ​បន្សល់​ទុកឱ្យ​គាត់​ជា​បុរស​ពិការ​រស់នៅ​យ៉ាង​វេទនា​តែ​ម្នាក់ ឯង​ពេញ​មួយជីវិត ។

ជីវិត​ឯការ​របស់​តា​ពិការ​រស់​រង់ចាំតែ​សេចក្តីស្លាប់​

កូនខ្ទម​រខេករខាក​តូច​មួយ​នៅ​ចុងកា​ត់មាត់ ញក​ដាច់​ឆ្ងាយ​ពី​គេឯង ហើយ​នៅ​ជុំវិញ​នោះ​ហ៊ុមព័ទ្ធ​ទៅដោយ​ព្រៃរបោះ​តិចៗ ដែល​ផ្ទះ​របស់ គាត់​រកកលនឹង​រលំ​ម្តងៗ មើលទៅ​មិន​ស្មើនឹង​រោង​ចាំ ចម្ការ​ផង ។ បច្ចុប្បន្ន​លោកតា​ជា​ជនពិការ​រូបនេះ​រស់នៅ​ភូមិ​កំពង់ស្វាយ​លិច ឃុំ​កំពង់ត្របែក​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ ក្នុង​កូនខ្ទម​ដែល​មានតែ​គ្រែ​តូច​មួយ ក្រៅពី​ខោអាវ​ចាស់ៗ​នៅមាន​ចានឆ្នាំង​មួយ​ពីរ​ទៀត ដែល​របស់របរ​ទាំង​នេះ​សុទ្ធសឹងតែ​បានមកពី​ការដាក់​ទាន​ពី​អ្នកជិតខាង ។

ជីវិត​ឯការ​របស់​តា​ពិការ​រស់​រង់ចាំតែ​សេចក្តីស្លាប់​

នៅក្នុង​ដៃ​កាន់​ឈើច្រត់​ប្រឹង​ទប់​ជំហរ ក្នុង​វ័យចាស់ ៨៩ ឆ្នាំ ហើយក៏​ជា​ជនពិការ​ដោយ​សង្គ្រាម​ផង​នោះ លោកតា ឯក ជុន បាន​ប្រាប់​ដំណើរ​ខ្សែជីវិត​ឯកោ​គ្មាន ប្រពន្ធ​កូន​ថា គាត់​ជា​កូនទោល​តែម្នាក់ឯង នៅពេលដែល​គាត់​កើតមក​ធំ​ដឹងក្តី​កាលណា គាត់​មិនបាន​សិក្សា​ជ្រៅជ្រះ​ទេ ។ ពេល​ចូលដល់​អាយុ ១៩ ឆ្នាំ ក៏បាន​ចូលធ្វើ​កងទ័ព​បម្រើ​ជាតិ មាតុភូមិ​បាន​រយៈពេល​ជិត ១០ ឆ្នាំ គាត់​ក៏បាន​រងរបួស​ដាច់​ព​ង ស្វាស​ទាំងពីរ បន្ទាប់មក​គាត់​បាន​លាឈប់​ពី​កងទ័ព ហើយក៏​វិល​ត្រឡប់មក​ស្រុកភូមិ​នៅ​ជាមួយ​ឪពុកម្តាយ​វិញ រហូតដល់​ជំនាន់ ប៉ុល ពត ឪពុកម្តាយ​ក៏​ស្លាប់ចោល​អស់ ទុកឱ្យ​គាត់​ជា​ជនពិការ​ផង នោះ​រស់​នៅតែ​ម្នា​ក់ង ។

ជីវិត​ឯការ​របស់​តា​ពិការ​រស់​រង់ចាំតែ​សេចក្តីស្លាប់​

តាំងពី​ពេលនោះ​មក​ជីវិត​របស់គាត់​ក៏ ចាប់ផ្តើមរ​សាត់អណ្តែត​ដូច​ចក​កណ្តាលទន្លេ គ្មានអ្វី​ជាទី​ពឹង ឡើយ ។ គាត់​ក៏​ចង់បាន​ប្រពន្ធ​កូន​នឹង​គេ​ដែរ តែ​ពុំមាន​ស្ត្រី​ណា​ព្រម​ស្មោះស្ម័គ្រ​ទទួលយក​គាត់​នោះទេ ដូច្នេះ​គាត់​ត្រូវ​បង្ខំចិត្ត​រស់នៅ​ទាំង​ក្តី​អស់សង្ឃឹម ដើរ​ស៊ីឈ្នួល​គេ​ដោយសារតែ​កាលនោះ​នៅ​ក្មេង​ដែរ​នៅមាន​កម្លាំង​អាចធ្វើ​ការងារ​រកប្រាក់​បាន តែ​ពេលនេះ ចប់​ហើយ ខ្លួន​ក៏​កាន់តែ​ចាស់ កម្លាំង​ក៏​ថមថយ រង់ចាំតែ​ថ្ងៃ​ស្លាប់ ប៉ុណ្ណោះ ។ កូនខ្ទម​ដែល​បាំងបិទ​ដោយ កំណាត់​កៅស៊ូ និង កន្ទេល​ចាស់​នោះ លោកតា​កម្សត់​រូបនេះ​បានឱ្យដឹង ទៀតថា ការបន្ត​ជីវិត​រស់នៅ​ទាំង​ក្តី លំបាក​វេទនា គឺ​អាស្រ័យ​ដោយបាន បងប្អូន​ក្នុងភូមិ​នៅផ្ទះ​ក្បែរ​គ្នា​ដាក់​ទាន ឱ្យ​កុំ​អី​គាត់​ស្លាប់​ជា​យូរ​មកហើយ ។

ជីវិត​ឯការ​របស់​តា​ពិការ​រស់​រង់ចាំតែ​សេចក្តីស្លាប់​

បើ​ពេលខ្លះ​គេ​មិនបាន​ដាក់​ទាន​ឱ្យ​ទេ ត្រូវ​ដេក​ដាច់បាយ ហើយ​មានពេលខ្លះ​គេ​ឱ្យ​អង្ករ​យកមក​បបរ ឬ ដាំ បាយ​ហូប ដោយ​គ្មាន​ម្ហូប​អ្វី​ក្រៅពី​ដុំ អំបិល និង ទឹកត្រី​នោះទេ ហើយ របស់​អស់​ទាំងនេះ គឺ​សុទ្ធតែ​បានមកពី​ការដាក់​ទាន​របស់​អ្នកជិតខាង​ទាំង អស់ ។ ពេលខ្លះ​គ្មាន​ទាំង​ដុំ​អំបិល​ហូប​ជាមួយ​បាយ​ផង មួយពេលៗ​កុំថាឡើយ​ឆ្ងាញ់ ឱ្យតែបាន​ហូប​ឆ្អែត​គឺ​វា​ប្រសើរ​ណាស់​ទៅហើយ ។ ជីវិត​តែលតោល​អស់សង្ឃឹម​នៅ​គ្រា​ចុងក្រោយ​នេះ លោកតា​មិនមាន​អ្វី​ក្រៅ ពី​ពឹង​ផ្អែកលើ​អ្នកភូមិ​នោះទេ ជាមួយគ្នានេះ​លោកតា​ក៏​សូម​អរគុណ​ដល់​បងប្អូន​ទាំងអស់​ដែល​ធ្លាប់បាន​ជួយ​គាត់​កន្លងមក សូមឱ្យ​ជួបតែ​ក្តី​សុខ​ចម្រើន កុំឱ្យ​ជួប វាសនា​អាក្រក់ កុំឱ្យ​ជួប​ភាពអត់ឃ្លាន​ដូច​គាត់ ។

ជីវិត​ឯការ​របស់​តា​ពិការ​រស់​រង់ចាំតែ​សេចក្តីស្លាប់​

​លោក ឌុ​ង សាយ មេភូមិ​កំពង់ស្វាយ​លិច បានឱ្យដឹងថា ជីវិត​លោកតា​ម្នាក់នេះ​ពិតជា​រស់នៅ​ឯកោ​ពិការ​គ្មាន​ទីពឹង​ពិតមែន ហើយ​រាល់ថ្ងៃនេះ​គាត់​រស់នៅ​បាន ដោយសារ​ការដាក់​ទាន​ពី​អ្នកជិតខាង ពោលគឺ​ជីវិត​គាត់​រស់​រង់ចាំតែ​ក្តី​ស្លាប់​ប៉ុណ្ណោះ ។ លោក​ក៏​តែងតែ​ដាក់​ទាន​ឱ្យ​លោកតា​ជា​ញឹកញាប់​ដែរ ដូច្នេះ​ក្នុងនាម​លោក​ជា​មេភូមិ​ក៏ដូចជា​លោកតា​ពិការ​ឯកោ​នេះ សូម​អំពាវនាវ​ដល់​ស​ប្បុរ​សជន​មេត្តា​ដាក់​ទាន ឱ្យ​គាត់​នៅ​ជីវិតចុងក្រោយ​បាន​ហូប​ឆ្ងាញ់ និង ឆ្អែត​មួយពេល​ផង ដើម្បីឱ្យ​គាត់​ស្ងប់ អារម្មណ៍​ពេលដែល​គាត់​ឃ្លាត​ចាក​លោក​នេះ​ទៅ ៕ លី​លី​
​ ​ ​ ​ ​ ​