សមត្ថកិច្ចឆ្លើយដាក់គ្នា រឿងវិនាសកម្មព្រៃឈើនៅ ដែនជំរកសត្វព្រៃភ្នំព្រេច

ពេលនេះសកម្មភាពកាប់បំផ្លាញព្រៃឈើនៅដែនជំរកសត្វព្រៃភ្នំព្រេច ខេត្ត មណ្តលគីរី រងការកាប់បំផ្លាញនិងដឹកជញ្ជូន ដូចហែរ កឋិន ដោយប្រជាពលរដ្ឋរស់នៅតំបន់នោះ បាននិយាយថា បញ្ហានេះគឺមានការពាក់ព័ន្ធ ជាមួយអាជ្ញាធរនៅទីនោះ ទើបអាចដំណើការទៅយ៉ាងរលូនរាល់ថ្ងៃដូច្នេះ។

សមត្ថកិច្ចឆ្លើយដាក់គ្នា រឿងវិនាសកម្មព្រៃឈើនៅ ដែនជំរកសត្វព្រៃភ្នំព្រេច

ក្រុមប្រជាពលរដ្ឋ ក៍ដូចជាមន្ត្រីសហគមន៍ បានឲ្យដឹង កាលពីពេលថ្មីៗនេះថា ការកាប់បំផ្លាញព្រៃឈើ ដ៍រាលដាលនៅតំបន់ភ្នំព្រេច ដែលមានទីតាំងស្ថិតនៅក្នុងឃុំស្រែឈូក ស្រុកកែវសីមា និងឃុំពូជ្រី ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាប់ព្រំប្រទល់ខេត្តក្រចេះគឺ មានការរួមដៃពីសមត្ថកិច្ចជំនាញ ទើបអាចទៅរួច។

តាមពត៌មានពីប្រជាពលរដ្ឋនៅតំបន់នោះបាននិយាយថា មានមេប៉ូលិសសេដ្ឋកិច្ចខេត្តមណ្ឌលគិរី ជាអ្នកធ្វើស្ពានឲ្យក្រុមឈ្មួញឈើល្បីឈ្មោះ ពីខេត្តក្រចេះនិងនៅខេត្តមណ្ឌលគីរី ជាអ្នកកាប់បំផ្លាញយ៉ាងរង្គាល ។ ការកាប់បំផ្លាញព្រៃឈើនោះ បានធ្វើឡើងយ៉ាងរាលដាល នៅចំណុច ភ្នំង៉ត , អូរជើងរើង ល្ប៉ោះល្មាញ និង ធ្លាក់រហូតដល់ចំណុច DA ទៀតផង ដែលគេដឹងថា មានការដឹកឈើចេញក្នុងមួយថ្ងៃៗ ប្រមាណពី ៣០ ទៅ ៤០ រថយន្តយីឌុប និង រាប់រយគោយន្ត ។

សមត្ថកិច្ចឆ្លើយដាក់គ្នា រឿងវិនាសកម្មព្រៃឈើនៅ ដែនជំរកសត្វព្រៃភ្នំព្រេច

លោក ម៉ី អាន មេប៉ូលីសសេដ្ឋកិច្ច មិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺបាននៅឡើយទេ ចំពោះរឿងនេះ ។ ចំណែក លោក សំរ៉ង់ ឌីវិចិត្រ នាយកដែនជំរក សត្វភ្នំព្រេច ក៍ដូចជាលោក វង្ស សុខសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ដែលទើបត្រូវបានតែងតាំងថ្មី បានឆ្លើយទម្លាក់ការទទួលខុសត្រូវដាក់គ្នា ចំពោះការគ្រប់គ្រងតំបន់ខាងលើនេះ៕ សុថាត់

សមត្ថកិច្ចឆ្លើយដាក់គ្នា រឿងវិនាសកម្មព្រៃឈើនៅ ដែនជំរកសត្វព្រៃភ្នំព្រេច