អន្ធពាល​ប្រុស​ស្រី​4​នាក់ ​ប្លន់​និង​រំលោភ​ស្ត្រី​ ចេញពី​កាស៊ីណូ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​អន្ធពាល​ប្រុស​ស្រី​៦​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ក្របួច​បាន​មួយ​សម្បុក​នៅ​កន្លែង​តែ​មួយ ក្នុង​អតីត​ស្ថានីយ​រថភ្លើង​ចាស់​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោងជាង​១២​រសៀល​ថ្ងៃ​ទី​១៧ ធ្នូ បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​រង​គ្រោះ​ម្នាក់​ថា នាង​ត្រូវ​ចោរហារយ​មួយ​ក្រុម​នេះ ចាប់​អូស​ចូល​ទៅ​ទីតាំង​កើតហេតុ​ប្លន់​យក​អស់ទ្រព្យ​សម្បត្តិ​រួច​ថែម​ទាំង​ចាប់រំលោភ​នាង​ទៀត ។

ជន​អន្ធពាល​ទាំង​៦​នាក់​ខាងលើ មិន​ទាន់​ត្រូវ​បាន​អាវុធហត្ថ​ ក្រុង​បង្ហើប​ឲ្យ​ស្គាល់​ពី​អត្តសញ្ញាណ​ទេ ព្រោះ​ការ​ផ្តល់​ព័ត៌មាន​ជា​ទូទៅ​របស់​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ហាក់ដូចជា​លាក់លៀម និង​រឹតត្បិត​ជាង​នគរបាល​។ យ៉ាងណា​ក៏​ដោយ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះរ​.​ស​.​ល អាយុ​២១​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ​មួយ​នៅ​ជាយ​ដែន​ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ប្រាប់​ថា កាលពី​វេលា​ម៉ោង​២​ទៀប​ភ្លឺ ថ្ងៃ​ទី​១៧ ធ្នូ នាង​បាន​ចេញពី​ធ្វើការ​ដោយ​ប្តី​នាង​ទៅ​ទទួល​ដំណើរ​ដែរ តែ​ដោយសារ​មាន​ជម្លោះ​ទាស់សម្តី​គ្នា​តិចតួច​ប្តី​ក៏​ដើរ​ យ៉ាង​លឿន​ទៅ​ផ្ទះ​មុន​ចោល​នាង ។ ប្រភព​បន្ត​ថា លុះ​នាង​ដើរមក​ដល់​ជិត​កន្លែង​កើតហេតុ​ស្រាប់តែ​មាន​ជន​អន្ធពាល​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ចាប់​ក្រៀក​នាង​អូស​ចូល​ទៅ​ក្នុង​ស្ថានីយ​រថភ្លើង​ចាស់​នៅ​ក្នុងភូមិ​កើតហេតុ ដោយ​ប្លន់​យក​អស់ទ្រព្យ​សម្បត្តិ​ដែល​មាន​ជាប់​តាម​ខ្លួន បន្ទាប់​មក​បាន​ចាប់​នាង​រំលោភ​ទៀត ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​រង​គ្រោះ​ប្រាប់​ថា អ្នក​ជាប់​ពាក់ព័ន្ធ​ប្លន់​និង​រំលោភ​នាង​មាន​តែ​៤​នាក់​ទេ ក្នុង​នោះ​មាន​ស្រី្ត​ម្នាក់ ។ ស្ត្រី​ឈ្មោះ ញឹ​ម​វ៉ា​ន់​ឌី អាយុ​៥៤​ឆ្នាំ ជា​ម្តាយ​ស្ត្រី​រង​គ្រោះ​ក៏​ដូច​ជា​អ្នកស្រុក​និយាយ​ថា ជន​រង​គ្រោះ​ត្រូវ​ក្រុម​ចោរ​អន្ធពាល​ហែកសំពត់​និង​អាវ​ដាច់​រយ៉ៃ​ពិបាក​ភ្នែក​មើល​មែនទែន​ពេល​ត្រឡប់​មក​ដល់​ផ្ទះ ។

ជន​រង​គ្រោះ​ទំនង​ត្រូវ​គេ​ដាក់​ថ្នាំ​មុន​ប្រព្រឹត្ត​អំពើ​ប្លន់ និង​រំលោភ ព្រោះ​នាង​ហាក់ដូចជា​និយាយ​មិន​ទាន់​ដឹង​ខុស​ត្រូវ​ប៉ុន្មាន​ទេ ព្រោះ​នាង​ពេល​នេះ​ហាក់ដូច​ភ័យ​តក់ស្លុត ។ នាង​បន្ត​ថា ពេល​គេ​យក​ទៅ​ទុក​ចោល​ក្នុង​ព្រៃ​នៅ​ភូមិ​ព្រៃ​ព្រិច អង្គុយ​នៅ​ទីនោះ​ដើរទៅ​ណា​មិន​រួច​ឡើយ រហូត​ទាល់តែ​ដល់​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃ​ដដែល ទើប​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ជួប​សួរនាំ​និង​មើល​សម្លៀក​បំពាក់​ទើប​ដឹង​ថា នាង​ត្រូវ​គេ​ធ្វើបាប​ក៏​ជួយ​ទាក់ទង​ទូរស័ព្ទ​មក​បុរស​ម្នាក់​ជា​អ្នកធ្វើការ​ជាមួយ​គ្នា ទើប​នាំ​នាង​មក​ដល់​ផ្ទះ​ក៏​បែក​រឿង​ដឹង​ដល់​សមត្ថកិច្ច​ក្របួច​បាន​ទាំង​សំបុក​ភ្លាម​ៗ ។

ព័ត៌មាន​បឋម​ជនសង្ស័យ​ប្រុស​៣​នាក់​បាន​សារភាព​ពី​ការ​ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​ខាងលើ​ដោយ​ជន​អន្ធពាល​ម្នាក់​និយាយ​ថា ខ្លួន​រំលោភ​នាង​បាន​ម្តង​តែ​មិន​សម្រេច​ទេ​ត្រូវ​នាង​រើបម្រះ​ខ្លាំង​ពេក ។ ចំណែក​ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់​បាន​ព្យាយាម​បដិសេធ ។ ក្រុម​ចោរ​ទាំង​៣​ទទួលស្គាល់​ថា នាង​ស្ថិត​ក្នុង​ហេតុការណ៍​ជាមួយ​ពួក​ខ្លួន​ទាំង​៣​នាក់​ខាងលើ​មែន ។ ទោះជា​យ៉ាងណា សមត្ថកិច្ច​បង្ហើប​ថា ស្ត្រី​ចោរ​ម្នាក់​នោះ​ធ្លាប់​មានរឿង​អាស្រូវ​ជា​ច្រើន​ដង​ហើយ ពាក់ព័ន្ធ​ករណី​លួច​ឬ​លូក​ហោប៉ៅ​ភ្ញៀវ​ទេសចរ ។

តាម​ព័ត៌មាន​ចុង​ក្រោយ​ឱ្យ​ដឹង​ថា ជន​៣​នាក់ ត្រូវ​បាន​ចោទប្រកាន់ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ៕

អន្ធពាល​ប្រុស​ស្រី​4​នាក់ ​ប្លន់​និង​រំលោភ​ស្ត្រី​ ចេញពី​កាស៊ីណូ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត