ស្រូវប្រាំង ១៧០០ ហិកតា ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់ពេល នៅ​ខេត្ត​បន្ទាយមានជ័យ​

បន្ទាយមានជ័យ: ស្រូវប្រាំង ដែល​ជួប​កង្វះខាត​ទឹក​ប្រមាណ ១៧០០​ហិកតា ត្រូវ​បាន​ជួយ​សង្គ្រោះ​ភ្លាមៗ នៅក្នុង​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ និង​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី​។ ក្រុម​ការងារ​មន្ទី​រធ​ន​ធាន​ទឹក និង​ឧតុនិយម ខេត្ត​បន្ទាយមានជ័យ បាន​ចុះជួយ​បួ​ម​ទឹក សង្គ្រោះ​ស្រូវ​ទាំងនោះ កាល​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥​។​
                
​លោក យឹម ប៊ុនរ៉ុម ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​បន្ទាយមានជ័យ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥​ថា មកដល់ពេលនេះ ប្រជា​កសិករ​ក្នុង​ខេត្ត​បន្ទាយមានជ័យ អនុវត្ត​ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវប្រាំង បាន​ចំនួន ២១១០០ ហិកតា ស្មើ​នឹង​ប្រមាណ ១៧៦% នៃ​ផែនការ ដែល​បានដាក់ចុះ និង​កំពុង​ដាំ​ដុះ​បន្ត​ការអនុវត្ត​លើស​ពី​ផែនការ​នេះ បាន​ធ្វើឱ្យ​តំបន់​មួយចំនួន ប្រឈម​នឹង​ការខ្វះខាត​ទឹក ជាក់ស្តែង​ផ្ទៃដី​ចំនួន ១៧៣៤ ហិកតា ស្ថិតក្នុង​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ និង​ឃុំ​ឫស្សី​ក្រោក ឃុំ​គយ​ម៉ែង ស្រុក​មង្គល​បូរី​។​

​លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ បាន​និយាយ​ប្រាប់​ថា ប្រជាពលរដ្ឋ​ធ្វើ​ស្រែប្រាំង កំពុង​កង្វះ​ទឹក ឥឡូវ​ត្រូវបាន​ជួយ​អន្តរាគមន៍​ប្រើប្រាស់​ម៉ាស៊ីន​ខ្នាត​មធ្យម (៦៥​សេះ​) សរុប​ចំនួន ៥​គ្រឿង បូម​យក​ទឹក​ពី​ស្ទឹង​សិរីសោភ័ណ បញ្ជូន​តាម​ប្រឡាយ​មេ​មួយ​ខ្សែ ដែល​មាន​ប្រវែង​ជាង ១០​គីឡូម៉ែត្រ ទៅ​សង្គ្រោះ​ដំណាំ​ស្រូវ​របស់​បងប្អូន​ប្រជា​កសិករ​នៅ​តំបន់​ទាំងនោះ​៕​

ស្រូវប្រាំង ១៧០០ ហិកតា ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់ពេល នៅ​ខេត្ត​បន្ទាយមានជ័យ​