ផ្ទុះ​ចង្ក្រានហ្គាស ក្នុង​រថយន្ត បណ្តាល​ឲ្យ​បែក​កញ្ចក់ ឆេះ​ឥ​វ៉ាន់ របួសស្រាល​អ្នកបើកប​រ​

បន្ទាយមានជ័យ: កូន​ចង្ក្រានហ្គាស​ចល័ត ដាក់​លើ​តាប​ឡូ​ក្រោយ ក្នុង​រថយន្ត​តូច បាន​ត្រូវ​ថ្ងៃ​ក្តៅ​ខ្លាំង ក៏​ផ្ទុះឡើង បង្ក​អោយ​បែក​កញ្ចក់ ឆេះ​ឥ​វ៉ាន់ និង​រលាក​ដល់​អ្នកបើក​បរ​។ ក្នុង​ឡាន​នោះ មានតែ​អ្នកបើកបរ​មនុស្ស​តែ​ម្នាក់​គត់ ក្នុង​ឡាន​ដឹក​ខោអាវ​ជជុះ ដើរ​លក់​។​
  ហេតុការណ៍​ផ្ទុះ​ចង្ក្រានហ្គាស​នោះ បានកើត​ឡើង កាលពី​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី​១៩ ធ្នូ ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​រថយន្ត​បង្ក​គ្រោះថ្នាក់​នោះ ម៉ាក​តូយ៉ូតា​កាមរី​ឆ្នាំ​៩៣ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ហើយ​ម្ចាស់​រថយន្ត រស់នៅ​ភូមិ​ព្រៃ​ឬ​ស្សី សង្កាត់​ព្រះ​ពន្លា​។​
 
​ការផ្ទុះ​នេះ គឺ​បណ្តាលមកពី​កំប៉ុង​ហ្គាស​តូច ក្នុង​ចង្ក្រាន​តូច ដែល​ត្រូវ​ក្តៅ​ខ្លាំង​។ តែ​សំណាងល្អ បាន​អ្នកជិតខាង ជួយ​ពន្លត់​ដោយ​យក​បំពង់​ឧស្ម័ន បាញ់​ពន្លត់​ទាន់ពេល ទើប​មិន​បង្ក​អោយ​ផ្ទុះ​ធុង​ហ្គាស​ធំ​របស់​រថយន្ត​។​
   
​លោក មុំ មករា មន្ត្រីប៉ូលិស​ចរាចរណ៍​ផ្លូវគោក ខេត្ត​បន្ទ​ឆ​យ​មានជ័យ បាន​ចុះទៅ​មើល​ករណី​នេះដែរ តែ​លោ​កថា នេះ​គ្រោះថ្នាក់​ខ្លួនឯង​នេះ តិចតួច ហើយ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស និង​ទ្រព្យ​អ្នកដទៃ ឬ​សាធារណ​:​នោះទេ​។ ដូច្នេះ​ប៉ូលិស មិន​នាំ​រថយន្ត ទៅ​ទីស្នាក់ការ​ទេ​៕

ផ្ទុះ​ចង្ក្រានហ្គាស ក្នុង​រថយន្ត បណ្តាល​ឲ្យ​បែក​កញ្ចក់ ឆេះ​ឥ​វ៉ាន់ របួសស្រាល​អ្នកបើកប​រ​