Apple ចាប់ដៃគូ​វិនិយោគទុន ​ជាមួយ China UnionPay នៅចិន

ប៉េកាំង៖ ក្រុមហ៊ុន Apple បានសហការគ្នា ជាមួយក្រុមហ៊ុនអ៊ីនធើណេត ចិនឈ្មោះថា China UnionPay ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅរាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ថា Apple បានចាប់ដៃគូ វិនិយោគទុនថ្មីជាមួយនឹង ក្រុមហ៊ុនអ៊ីនធើណេតដ៏ល្បាញ មួយនៅក្នុងប្រទេសចិន ដែលគេស្គាល់ឈ្មោះថា China UnionPay ដោយដាក់ឲ្យដំណើរការ សម្រាប់ការប្រើដកនិងដាក់ប្រាក់ (digital wallet) ដែលនេះជាសេវាកម្មមួយ ដ៏កំពុងពេញនិយម នៅក្នុងប្រទេសចិន ដែលតែងប្រើនូសេវាកម្មនេះ តាមរយៈស្មាតហ្វូន ដែលរួមមាន iPhone, iPad ជាដើម ។

ក្រុមហ៊ុនទាំងពីរបាន ចេញសេចក្តីប្រកាស រួមគ្នាមួយថា អតិថិជនដែលបានប្រើប្រាស់ កាតសម្រាប់ប្រើប្រាស់ សេវកម្មរបស់ក្រុមហ៊ុន គឺអាចប្រើប្រាស់ជាមួយ នឹងបណ្តាញធនាគារ ដែលបានភ្ជាប់សេវកម្ម របស់ពួកគេបាន ។

ក្រុមហ៊ុនក៏បានបញ្ជាក់ថា Apple Pay វានឹងជួយដល់អ្នកប្រើប្រាស់ កាតរបស់ China UnionPay អាចប្រើប្រាស់ភ្លាមៗ ចាប់ពីដើមឆ្នាំ២០១៦ បន្ទាប់ពីច្បាប់ចេញ ជាធរមានពីប្រទេសចិន ។

គេបានដឹងថា ទីផ្សាររបស់Apple នៅក្នុងប្រទេសចិន គឺស្ថិតក្នុងលំដាប់លេខ២ បន្ទាប់ពីសហរដ្ឋអាម៉េរិក ៕