Extension នេះ​នឹង​ជួយ​លុប​បំបាត់​ចោល នូវ​ផ្ទាំង​ពាណិជ្ជ​កម្ម ទាំង​ឡាយ ដែល​មាន​នៅ​ក្នុង​ Facebook បានមួយរំពេចតែម្តង

វាគឺជា extension ថ្មីមួយ ដែលតម្រូវអោយ ប្រើប្រាស់នៅលើ Chrome Browser ហើយវាមានឈ្មោះថា “Facebook friends feed” បង្កើតឡើងដោយ ប្រូក្រាមឺមួយរូប ជាជនជាតិ Slovakia មានឈ្មោះថា “Juraj Ivan”។

 Extension នេះ​នឹង​ជួយ​លុប​បំបាត់​ចោល នូវ​ផ្ទាំង​ពាណិជ្ជ​កម្ម ទាំង​ឡាយ ដែល​មាន​នៅ​ក្នុង​ Facebook បានមួយរំពេចតែម្តង

ចំពោះអ្វីដែល extension នេះអាចធ្វើបាននោះ គឺវា អាចលុបបំបាត់ចោល នូវផ្ទាំងពាណិជ្ជកម្ម ទាំងឡាយ ហើយបង្ហាញតែពត៌មានណា ដែលអ្នកបាន កំណត់តែប៉ុណ្ណោះ ដូចជា ពត៌មានរបស់ Friends និងផេកមួយចំនួន ដែលអ្នកបាន Like តែប៉ុណ្ណោះ។ ក្រៅពីនេះ រួមមានដូចជា ហ្វេសប៊ុកផេក Sponsors គឺវាមិនបង្ហាញឡើយ។

ប្រសិនបើ លោកអ្នក មានចំណាប់អារម្មណ៍នោះ អាចបន្ថែមវា ទៅក្នុង Chrome Browser របស់លោកអ្នកបាន ដោយចុចទីនេះ !!!

បញ្ជាក់ថា៖ ពេលតម្លើងចប់ វានឹងដំណើរការ ដោយស្វ័យប្រវត្តិតែម្តង ហើយប្រសិនបើ លោកអ្នក ចង់កំណត់ ឬបិទមុខងារនេះនោះ អាចចូលទៅកាន់ Settings របស់ Chrome > Extensions > ត្រង់ friends feed សូមចុចពាក្យ Options។

Extension នេះ​នឹង​ជួយ​លុប​បំបាត់​ចោល នូវ​ផ្ទាំង​ពាណិជ្ជ​កម្ម ទាំង​ឡាយ ដែល​មាន​នៅ​ក្នុង​ Facebook បានមួយរំពេចតែម្តង

យ៉ាងណាមិញ ចំពោះ extension នេះដែរ បានធ្វើអោយ ប៉ះពាល់ដល់ អ្នកជំនួញអនឡាញ ជាច្រើន ព្រោះអី គ្រាន់តែអ្នកប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក តម្លើង extension មួយនេះភ្លាម ពត៌មានអំពី ផេកដែលពួកគេ បានខិតខំ Sponsors នោះ នឹងបង្ហាញទៀតទេ។

  • ដោយ: Mai
  • 3:11 PM, 19 December
  • ប្រភព: fossbytes
  • Tag: ចំណេះដឹងទូទៅ