ថ្នា​ក់​គ្រ​ប់​គ្រ​ង​និ​ង​បុ​គ្គ​លិ​ក​ប្រា​សា​ក់​ប​រិ​ច្ចា​គ​ឈា​ម​ស​ម្រា​ប់​ស​ង្រ្គោះ​ជី​វិ​ត​ជ​ន​រ​ង​គ្រោះ​កម្ពុជា​​

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៥ តា​ម​របា​យ​កា​រ​ណ៍​រ​ប​ស់​មជ្ឈ​ម​ណ្ឌ​ល​ជា​តិ​ផ្ត​ល់​ឈា​ម​បា​ន​ប​ង្ហា​ញ​ថា​ ក្នុ​ង​រយៈ​ពេ​ល​ប្រាំ​ខែ​ដំ​បូ​ង​ក្នុ​ង​ឆ្នាំ​ ២០១៥ នេះ​ម​ជ្ឈ​ម​ណ្ឌ​ល​ជា​តិ​ផ្ត​ល់​ឈា​ម​បា​ន​ទ​ទួ​ល​អំ​ណោ​យ​ឈា​ម​ស​រុ​ប​ប្រ​មា​ណ​ ២១.១០០​ប្លោក គឺ​មា​ន​កា​រ​កើ​ន​ឡើ​ង ៥​ ភា​គ​រយ បើ​ប្រៀ​ប​ធៀ​ប​ទៅ​នឹ​ង​រយៈ​ពេ​ល​ដូ​ច​គ្នា​នៃ​ឆ្នាំ ២០១៤។ ក្នុងចំណោមប្រជាជន ១ពាន់នាក់ មានតែ ៤​នា​ក់​ប៉ុ​ណ្ណោះ​ដែល​បាន​ស្ម័គ្រ​ចិត្ត​ប​រិ​ច្ចា​គ​ឈា​ម​ស្រ​ប​ពេ​ល​អ​ង្គ​កា​រ​សុ​ខ​ភាព​ពិភ​ពលោ​ក​លើក​ឡើង​ថា ប្រ​ទេ​ស​ដែ​ល​កំ​ពុ​ង​អ​ភិវ​ឌ្ឍ​ន៍​គួរ​មាន អ​ត្រា​អំ​ណោ​យ​ឈា​ម​១​ភា​គ​រ​យ​​ដើ​ម្បី​ឆ្លើ​យ​ត​បទៅ​នឹ​ង​ត​ម្រូ​វ​កា​រ​ឈា​ម​ឲ្យ​បា​ន​គ្រ​ប់​គ្រា​ន់ ។ ជួសក្នុងការអំពាវនាវរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ថ្នាក់គ្រប់គ្រងនិងបុគ្គលិករបស់មីក្រូហិរញ្ញវត្ថុប្រាសាក់ បានស្ម័គ្រចិត្តនឹងបរិច្ចាគឈាមទៅកាន់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើ​ម្បី​ប្រើ​ប្រា​ស់​ក្នុ​ង​កា​រ​ស​ង្រ្គោះ​ជី​វិ​ត​រប​ស់​ជ​ន​រង​គ្រោះ ដែល​ត្រូវ​ការ​ឈាម​ក្នុង​ការ​សង្រ្គោះ​បន្ទា​ន់​។ ការបរិច្ចាគនេះ ត្រូវបានធ្វើឡើងនៅអគារការិយាល័យកណ្តាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដោយ​មា​ន​វត្ត​មាន​លោក​ ខៃ សុខហេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងគណៈគ្រប់គ្រងប្រាសាក់ផងដែរ។ លោក អ៊ុំ សមអឿន អនុប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ មាន​ថ្លែង​ទៅ​កា​ន់​អ្ន​ក​សា​រ​ព័​ត៌​មា​ន​នា​ឱ​កា​សនោះ​ថា(ដាក់សម្ភាសន៍)។ គួរបញ្ជាក់ផងដែរថា ក្នុងការផ្តល់ឈាមនេះសម្រាប់មនុស្សប្រុស អាចផ្តល់ឈាមបាន ៤ដងក្នុងមួយឆ្នាំ ចំ​ណែក​ឯ​ម​នុ​ស្ស​ស្រីវិញ អាចផ្តល់ឈាមបាន ៣ដងក្នុងមួយឆ្នាំ សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំដល់ ៦០ ឆ្នាំ ទើ​ប​អាចអនុញ្ញាតឲ្យផ្តល់ឈាមបាន៕ ដោយ៖ ងុង […]