កម្លាំង​គយ​ឃាត់​រថយន្ត​ស៊ីទែន​សាំង​គេចពន្ធ​របស់​ថៃ​ចូល​តាម​ច្រក «៤០០»

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ធ្នូ ២០១៥ កម្លាំង​គយ​ចល័ត បាន​ធ្វើការ​ចាប់​ឃាត់​រថយន្ត​ស៊ីទែន​សាំង​របស់​ថៃ​ដែល​ចូល​តាម​ច្រក​៤០០ ដើម្បី​ដាក់​នៅ​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​តា​សាញ ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង ។

ការ​ឃាត់​រថយន្ត​ស៊ីទែន​សាំង​របស់​ថៃ​ខាងលើ​នេះ គឺ​បន្ទាប់​ពី​ស្រាវជ្រាវ​ដឹង​ថា គឺជា​សាំង​គេចពន្ធ​របស់​ឈ្មួញ​ធំ​ជា​ជនជាតិ​ថៃ​ម្នាក់​ម្នាក់​ឈ្មោះ​ម៉ ជុ​យ ដែល​រកស៊ី​គ្រប់មុខ ដោយ​កំពុង​មានការ​ទំនាក់ទំនង​រកស៊ី​ជាមួយ​ឈ្មួញ​ខ្មែរ​ម្នាក់​ឈ្មោះ​ឌឿ​ន ដែល​មិន​ទាន់​ដឹង​ពី​សមាសភាព​ពិតប្រាកដ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា ឈ្មួញ​ទាំង​២​នាក់​នេះ​បាន​រកស៊ី​ជាមួយ​គ្នា​រយៈពេល​៤​មក​ហើយ ។

  • កម្លាំង​គយ​ឃាត់​រថយន្ត​ស៊ីទែន​សាំង​គេចពន្ធ​របស់​ថៃ​ចូល​តាម​ច្រក «៤០០»已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2015/12/19  Category:ក្នុងស្រុក