ជំរក​សត្វព្រៃ ខេត្តមណ្ឌលគិរី ទទួលរង​ការគំរាមកំហែង​

ពេលនេះ​មានការ​គម្រាមកំហែង​យ៉ាងខ្លាំង ចំពោះ​សត្វព្រៃ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី ហើយ​កត្តា​ដែល​ប្រឈម​ខ្លាំង​នោះ ដោយសារ​ការបាត់បង់​នូវ​សត្វព្រៃ​គឺ​ដោយសារ​ការបាញ់ប្រហារ​ដំរី​និង​សត្វ​ដទៃទៀត ដើម្បី​យក ភ្លុក ស្នែង ស្បែក សាច់ ទៅ​លក់​នៅ​បរទេស មិនមែន​បរបាញ់​បែប ព្រានព្រៃ​ដើម្បី​ជា​អាហារ​របស់​បងប្អូន​ជនជាតិដើម​ភាគតិច​នោះទេ​។​ហើយ​ការកាប់ ទន្ទ្រាន​ដីព្រៃ និង​ឈើ​ក្នុង​តំបន់​អភិរក្ស បណ្ដាល​ឲ្យ​បាត់បង់​សត្វព្រៃ​និង​គម្រប​ព្រៃ​ក្នង ខេត្ត​នេះ​។

ជំរក​សត្វព្រៃ ខេត្តមណ្ឌលគិរី ទទួលរង​ការគំរាមកំហែង​

ជាមួយគ្នានេះ អង្គការ​អភិរក្ស​សត្វ​ដំរី​ពិភពលោក និង អង្គការ​ WWF សូម​ធ្វើការ​អំពាវនាវ​ដល់​ម​ន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ ដែល​ចូលចិត្ត​បរបាញ់ និង​កាប់​ទន្ទ្រាន​ដីព្រៃ​មេត្តា​បញ្ឈប់ និង​ចូលរួម អភិរក្ស ទាំងអស់គ្នា​ដើម្បី​សត្វព្រៃ និង​ព្រៃឈើ ដើម្បី​ប្រែក្លាយ​ធនធានធម្មជាតិ​ទាំងនោះ ឲ្យ​ទៅជា​តំបន់​
​អេកូ​ទេសចរណ៍ ដែល​ពិភពលោក​ទទួលស្គាល់ និង​រក​ចំណូល​តាមរយៈ​វិស័យ​ទេសចរណ៍ តាមរយៈ​សត្វព្រៃ និង​ទេសភាព​ព្រៃភ្នំ​។​

ជំរក​សត្វព្រៃ ខេត្តមណ្ឌលគិរី ទទួលរង​ការគំរាមកំហែង​

តំណាង​អង្គការ​សត្វ​ដំរី​ពិភពលោក និង​អង្គការ WWF បាន​សហការ​ជាមួយ​អង្ក​ការ​ធំៗ​
​ក្នុងប្រទេស​កម្ពុជា បាន​បើក​វេទិកា​ស្ដីអំពី សត្វព្រៃ​មណ្ឌលគិរី ជា​របស់​យើង​ទាំងអស់ គ្នា​ក្នុង​ក្រុង​សែន​មនោ​រម្យ ដែល​ពេលនេះ សត្វ​ទាំងនោះ​កំពុង​ទទួលរង​នូវ​ការគំរាមកំហែង​យ៉ាងខ្លាំង​។​
​លោក មូល ផាត តំណាង​អង្គការ​សត្វ​ដំរី​ពិភពលោក និង​តំណាង​អង្គការ WWF បាន​ឲ្យ​ដឹងថា សត្វព្រៃ និង​គម្រប​ព្រៃ​នៅ​ខេត្តមណ្ឌលគិរី សព្វថ្ងៃ​គឺមាន​សារៈសំខាន់​បំផុត នៅក្នុង​ប្រទេស​កម្ពុជា មិនតែប៉ុណ្ណោះ វា​ជា​អេកូឡូស៊ី​ទេសចរណ៍ធម្មជាតិ សម្រាប់​ជនជាតិ​បរទេស​មក​ទស្សនា​កម្សាន្ដ​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ និង​សត្វព្រៃ​ជាសំខាន់​។ ក្នុង នោះ​ប្រជាពលរដ្ឋ​ខេត្តមណ្ឌលគិរី បាន​ចិញ្ចឹមសត្វ​ដំរី​ចំនួន​៥៦​ក្បាល សម្រាប់​បម្រើ​សេចក្ដីត្រូវការ របស់​ភ្ញៀវទេសចរ​ងាយស្រួល​ក្នុង​ការរក​កម្រៃ​ដើម្បី​ចិញ្ចឹម​ជិវិត​និង​ជីវភាព
​ធូរធារ និង​ដំរីព្រៃ​ជាង ២០០ ក្បាល​ទៀត​។

ជំរក​សត្វព្រៃ ខេត្តមណ្ឌលគិរី ទទួលរង​ការគំរាមកំហែង​ ជំរក​សត្វព្រៃ ខេត្តមណ្ឌលគិរី ទទួលរង​ការគំរាមកំហែង​

លោក មូល ផាត បាន​បន្តទៀតថា ក្នុង​តំបន់​ព្រៃស្រោង និង​ល្បោះ​ក្នុង​ខេត្ត​មណ្ឌល​
​គិរី​គឺ ជាទី​ជម្រក​ដ៏​សំខាន់​របស់​សត្វព្រៃ ដូចជា សត្វ​ទន្សោង ខ្ទីង ប្រើស ត្មាត ឈ្លូស ខ្លា និង​សត្វ​ផ្សេងៗ​ទៀត ហើយ​សត្វ​ទាំងអស់នេះ នៅ​ប្រទេសជិតខាង​ដូច​វៀតណាម លាវ គឺ​អត់​មាន​ទេ គឹ​សត្វ​ស​ន្សោ​ង គោព្រៃ ខ្ទីង ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​នោះ គឺ​ទី​ជុំរក​ទាំងនោះ ត្រូវ ​បាន ហិនហោច ជា​បណ្តើរៗ​ហើយ​៕ ​សុថា​ត់

ជំរក​សត្វព្រៃ ខេត្តមណ្ឌលគិរី ទទួលរង​ការគំរាមកំហែង​ ជំរក​សត្វព្រៃ ខេត្តមណ្ឌលគិរី ទទួលរង​ការគំរាមកំហែង​